ភ្នំពេញ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងលុយ៩ពាន់រៀលយកទៅដូរក្រវិលកំប៉ុងស្រាបៀរផឹកបានចាកចេញពីផ្ទះបាត់២ថ្ងៃស្រាប់តែប្រទះឃេីញចងកសម្លាប់ខ្លួននៅក្នុងព្រៃ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងព្រៃមួយកន្លែង ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះបូ រ៉ូហ្សា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះលឿង ឡូត អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រជាពលរដ្ឋជាអ្នកភូមិជាមួយបានឱ្យដឹងថា ខណៈដែលអ្នកភូមិដេីរទៅស្ទូចត្រីក្នុងវាលស្រែស្រាប់តែឃេីញបុរសរងគ្រោះបានចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមកពិនិត្យជាក់ស្តែង។
បេីតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្តីរបស់គាត់បានសុំលុយ៦,០០០រៀលដេីម្បីយកទៅដូរក្រវិលកំប៉ុងស្រាបៀរមកផឹក ពេលនោះគាត់មានតែលុយក្រដាស៥០,០០០រៀលក៏ឱ្យយកទៅ។
ប្រភពដដែលបន្តថា ខណៈមកវិញប្តីគាត់ក៏ចាយអស់៩,០០០រៀលទេីបគាត់ខឹងស្តីបន្ទោសកុំឱ្យចាយលុយច្រេីនពេកព្រោះពិបាករកណាស់ ណាមួយគាត់មានទម្ងន់ទៀតផងសន្សំលុយទុកឆ្លងទន្លេ។ ភ្លាមនោះប្តីក៏ខឹងហេីយចាកចេញពីផ្ទះបាត់រហូតមកវេលាកេីតហេតុអ្នកភូមិក៏មកប្រាប់ថាប្រទះឃេីញប្តីគាត់ចងកស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ