ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាបើកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាម៉េរិក លើកទី ១០

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក,ព្រះចៅស៊ុលតង់ ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្ត ប្រទេសអាស៊ាន

– ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវការស្វាគមយ៉ាងកក់ ក្តៅ ជូនចំពោះឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក 

ព្រះ- ចៅស៊ុលតង់ និងឯកឧត្តមថ្នាក់ដឹកនាំប្រទេសអាស៊ាន ដែល បានអញ្ជើញចូលរួម ក្នុង «កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាម៉េរិក លើកទី ១០» នាពេលនេះ។ ខ្ញុំពិតជាមានសេចក្តី សោមនស្ស ដោយយើងអាចជួបជុំគ្នាដោយផ្ទាល់ជាថ្មីម្ដងទៀតបន្ទាប់ពីការជួបជុំចុងក្រោយ នៅក្នុង «កិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាម៉េរិក» នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែ ឧសភា កន្លងទៅ ។ ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តម ចូ បៃឌិន ក្នុងការគាំទ្រម កលើ មជ្ឈភាពអាស៊ាន និង និម្មាបនកម្មតំបន់ ដែលផ្អែកលើ ច្បាប់ ដែលរូបខ្ញុំផ្ទាល់យល់ថា ពិតជាមានសារៈសំខាន់ សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមនេះដែរ ការគាំទ្រ និងការចូលរួមរបស់សហរដ្ឋ- អាម៉េរិក នៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងបរិការណ៍នៃការជំរុញ ការស្ដារអាស៊ានឡើងវិញ ចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ការ ពង្រឹងភាពធន់ក្នុងតំបន់ ព្រមទាំងការដោះស្រាយបញ្ហាប្រឈម ចម្បងផ្សេងៗ រួមមាន ការប្រែប្រួលអាកាសធាតុ – សន្តិសុខ ស្បៀងអាហារ និងថាមពល ជាដើម។

ព្រះចៅស៊ុលតង់ ឯកឧត្ដម លោកជំទាវ លោក លោក ស្រី !

ដូចដែលយើងបានពិភាក្សា នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដែលមានវត្តមាននៅទីនេះ សម្តែងនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រីកទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូច ត្រូវបានរំលេចនៅក្នុង “សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួមន កិច្ច-ប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដើម្បី រំលឹកខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហ រដ្ឋអាម៉េរិក។

ខ្ញុំរំពឹងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ នឹងមានការផ្លាស់ប្ដូរ មតិយោបល់ល្អៗ ហើយខ្ញុំជឿជាក់ថាស្មារតី «រួមគ្នាធ្វើ» របស់ យើង នឹងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាពអាស៊ាន-សហរដ្ឋអាម៉េរិក ក្នុង រយៈពេលជាច្រើនឆ្នាំទៅមុខ ។

សូមអរគុណ!


ចែករំលែក៖