ព័ត៌មានទាន់ហេតុការណ៍៖

បទអន្តរាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន – សហរដ្ឋ អាម៉េរិក លើកទី ១០

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី!

អាស៊ាន និងសហរដ្ឋអាម៉េរិក គឺជាមិត្តចាស់ ដែលមាន ទំនាក់ទំនងភាពជាដៃគូ អស់រយៈពេល ៤៥ ឆ្នាំ មកហើយ ។ តាមរយៈភាពជាដៃគូដ៏យូរអង្វែងនេះ សហរដ្ឋអាម៉េរិក បាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការន ការកសាងសហគមន៍អាស៊ានដ៏រឹងមាំ។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ បន្ថែមលើការជួយគាំ ទ្រដល់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សហរដ្ឋអាម៉េរិក ក៏បាន និងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម ក្នុងការពង្រឹងប្រព័ន្ធសុខា- ភិបាល សំដៅធានាឱ្យសហគមន៍អាស៊ានមានភាពធន់ ព្រមទាំងអាចឆ្លើយតបទៅនឹងជំងឺរាតត្បាតផ្សេងទៀត ដែលអាច កើតមានឡើងនាពេលអនាគត។ ក្នុងន័យនេះ ខ្ញុំសូមវាយ តម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការ គាំទ្រដល់ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខ ភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និង ប្រព័ន្ធសម្របសម្រួលបន្ទាន់ ផ្នែកសុខភាពសាធារណៈ អាស៊ាន (APHECS)។

សហរដ្ឋអាម៉េរិក បាន និងកំពុងចូលរួមចំណែកដ៏ សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន ជាពិសេស ក្នុងបរិ- ការណ៍នៃការស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃ ការអនុវត្តផែនការការងារ ក្រោម ក្របខណ្ឌពាណិជ្ជកម្ម និង ការវិនិយោគអាស៊ាន-សហរដ្ឋអាម៉េរិក (TIFA) និងផែនការ ការងារពង្រីកការចូលរួមសេដ្ឋកិច្ច (E3) ឆ្នាំ ២០២១-២០២២ ជាពិសេសក្នុងវិស័យឌីជីថល កិច្ចសម្រួលពាណិជ្ជកម្ម និងការ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កម្ពុជា ក៏សូម ស្វាគមន៍ ផែនការការងារថ្មី សម្រាប់ឆ្នាំ ២០២២-២០២៣ ដែលនឹងគ្របដណ្តប់លើផ្នែកកិច្ចសហប្រតិបត្តិការ ដូចជា ថាមពលប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍ ធនធានមនុស្ស ជាដើម។ កម្ពុជាសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជួយជ្រោមជ្រែងដល់អាស៊ាន តាមរយៈក្រុមប្រឹក្សាធុរ កិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងអាស៊ាន-សហរដ្ឋអាម៉េរិក ជាពិសេសក្នុង · វិស័យកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ និងហេដ្ឋា- រចនាសម្ព័ន្ធឌីជីថល ជាដើម ។

ដោយឡែក នៅក្នុងក្របខណ្ឌពហុភាគី កម្ពុជាពិតជា មានសេចក្តីសោមនស្ស ចំពោះការចូលរួមឡើងវិញទៅក្នុង «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» (Paris Agreement) ដែល ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់សហ- រដ្ឋ-អាម៉េរិក ក្រោមការដឹកនាំរបស់ឯកឧត្តម ចូ បៃឌិន លើ របៀបវារៈស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាសូមវាយ- តម្លៃខ្ពស់ ចំពោះការពង្រឹងកិច្ចសហ-ប្រតិបត្តិការអាស៊ាន- សហរដ្ឋអាម៉េរិក ជុំវិញបញ្ហាបរិស្ថាន ថាមពល ការអភិវឌ្ឍ ប្រកបដោយចីរភាព និងកំណើនបៃតងនៅក្នុងតំបន់តាមរយៈ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការសិក្សា និងការសន្ទនាអំពី ការអភិវឌ្ឍប្រកបដោយចីរភាព» (ACSDSD) និង «មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន» (ACB) ។ ក្នុងបរិការណ៍ នេះ យើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងផ្ដល់ការគាំទ្រ ក្នុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព នៅក្នុង តំបន់អាស៊ាន ។ ស្របពេលជាមួយគ្នានេះ យើងនឹងត្រៀមខ្លួន ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកដំបូង ស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៅ ក្នុងអនាគតដ៏ខ្លីខាងមុខ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់សហរដ្ឋ- អាម៉េរិក និងដៃគូអន្តរជាតិនានា ចំពោះការប្រគល់ត្រឡប់វិញ នូវវត្ថុបុរាណខ្មែរចំនួន ៣០ ដែលត្រូវបានលួចយកនាំចេញ ដោយខុសច្បាប់ ពីកម្ពុជា នាពេលកន្លងមក ។

សូមអរគុណ !


ចែករំលែក៖