ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាប្អូនថ្លៃសម្លាប់បងថ្លៃស្រី ស្លា/ប់ក្នុងថ្លុកឈា/ម ដោយសារ ខឹងបងថ្លៃដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈករណីជនសង្ស៍យប្អូនថ្លៃប្រុសកា/ប់ស/ម្លាប់បងថ្លៃស្រី ស្លា/ប់ក្នុងថ្លុកឈា/ម ដោយសារ ខឹងបងថ្លៃដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ហើយ តែនៅលាក់លាម អត់រៀបរាប់ប្រាប់គាត់នឹងភ្លើងប្រចណ្ឌ័ប្រពន្ធ

នៅវេលាម៉ោង ១១និង៤៨នាទីថ្ងៃទី១២ សីហា ឆ្នាំ២០២៥  នៅចំណុចផ្ទះ របស់ ឈ្មោះ សារឿន កុសល ត្រូវជាប្អូនបង្កើតជនរងគ្រោះ  ស្ថិតភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល មានកើតករណីឃា/ត/ក/ម្ម ១ករណី បង្កឡើងដោយជនសង្ស័យឈ្មោះ នង រិន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិអពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល  (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំ/បិ/ត/ខ្វែ/វ កា/ប់ទៅលើក្បាល ជើង ដៃ  ទៅលើជនរងគ្រោះឈ្មោះ សារឿន សុជាតិ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ សាឡន  មានទីលំនៅភូមិឃុំកើតហេតុខាងលើ  (ត្រូវជាបងថ្លៃជនរងគ្រោះ) បណ្តាលឲ្យស្លា/ប់នៅនឹងកន្លែង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានដើរត្រឡប់ទៅផ្ទះ ។

ក្រោយពីទទួលបានពត៌មាន ភ្លាម

នោះៗ  លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុក ដឹកនាំកម្លាំង ផែនការងារនគរបាលយុត្តិធម៌  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាំង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕វណ្ណា


ចែករំលែក៖