ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺមល្បីរឿងមានស្នេហាក្រៅឆាកថ្មីជាមួយ មាស នីតា ក្រោយធ្លាយវីដេអូថើបមួយ

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីតារាចម្រៀង នាយចឺម ដែលនិយមផ្លាស់ប្តូរស្នេហាពីមួយទៅមួយ ហើយភាគច្រើនជាស្រីស្អាត។ ស្រាប់តែពេលនេះមានការចាប់អារម្មណ៍មុននេះបន្ទាប់ពីវីដេអូមួយត្រូវបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមនោះគឺជាវីដេអូដែលនាយចឺមបានថើបតារាចម្រៀង មាស នីតា។

វីដេអូដែលបានបែកធ្លាយនេះមិនមែនជាការសម្តែង ប៉ុន្តែវីដេអូដែលបានបង្ហាញភាពផ្អែមល្ហែមរវាងតារាចម្រៀងស្រីវ័យក្មេង មាស នីតា និងនាយចឺមត្រូវបានធ្វើការចែកចាយពេញបណ្តាញសង្គមរហូត លេចចេញការសង្ស័យថាពួកគេកំពុងតែបង្កាត់ភ្លើងស្នេហ៍ថែមទៀតផង។ មានការទម្លាយដែរថាថ្មីៗចុងក្រោយនេះអ្នកទាំងពីរហាក់បញ្ចេញសញ្ញាឲ្យដឹងអំពីចំណងទាក់ទងស្អិតរមួត បើទោះបីជាមិនទាន់បើកចំហរក៏ដោយរហូតអ្នកក្នុងចង្កោមសិល្បៈសរសើរភព្វសំណាងរបស់នាងចឺមថាផ្លាស់ប្តូរសង្សារថ្មីញឹកញាប់ខ្លាំង ហើយសុទ្ធតែជាស្រីស្អាត ឈ្មោះក៏ល្បីល្បាញថែមទៀតផង។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀងទាំងពីររូបបាននៅឡើយទេមុននេះ ទោះជាយ៉ាងណា មុននេះ តារាចម្រៀង ថាឌីណាដា  ដែលគេសង្ស័យថាជាសង្សាររបស់ មាស នីតា បានបញ្ចេញវីដេអូហួសចិត្តត្បិតបានឃើញវីដេអូ ដែលនាយចឺមថើប មាស នីតា ក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់តារាសម្តែង អាង សុជាតា កន្លងទៅ។ តារាចម្រៀងរូបនេះបានបញ្ចេញសារសាកសួរទៅកាន់វីដេអូនោះថា ត្រូវជាអ្វីនឹងគ្នា រួមទាំងបានបង្ហារូបថតផ្អែមល្ហែមនឹងមាស នីតា កន្លងទៅថែមទៀតផង។  ប្រសិនបើមាស នីតា បើកបេះដូងទទួលយកនាយចឺមជាសង្សារនោះនាងនឹងក្លាយជានារី ជាអ្នកសិល្បៈបន្ទាប់ ដែលយកនាយចឺមធ្វើជាសង្សារ។ ទោះជាយ៉ាងណាងគេនៅបន្តរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ហើយថាតើពួកគេអាចនឹងឈានដល់ការបើកបង្ហាញជាសាធារណៈ ឬមួយត្រឹមតែជាការសម្តែង? 

  គួរបញ្ជាក់ផងដែរថា តារាចម្រៀង នាយចឺម ត្រូវបានទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈដឹងថា ធ្លាប់បានភ្ជាប់ទំនាក់ទំនងស្នេហា ជាមួយតារាស្រីស្រស់សោភាជាច្រើនបន្តបន្ទាប់ ដែលភាគច្រើនបានបើកបង្ហាញជាសាធារណៈរាប់ចាំតាំងពីតារាសម្តែង កញ្ញា ហ្វាហ្វា  កញ្ញាអៀ ម៉េង លិ និងចុងក្រោយគឺអ្នកមេម៉ាយកូនមួយ អ្នកនាងសេង សុខឃីម ដែលទើបនឹងប្រកាសចែកផ្លូវគ្នាដើរមិនបានប៉ុន្មានខែផង៕ 

IMG_1735

ដោយ ៖ វឌ្ឍនា


ចែករំលែក៖