ព័ត៌មានទាន់ហេតុការណ៍៖

ដេីរមកពីមេីលការប្រគំតន្ត្រី​ត្រូវម៉ូតូបុកស្លាប់ម្នាក់​ ក្នុងចំណោមមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ក្នុងចំណោមគ្នីគ្នា០​៣នាក់​ ត្រូវម៉ូតូបុកស្លាប់​នៅប្របចិញ្ចេីមផ្លូវ​ បន្ទាប់ពីដេីរមកពីមេីលការប្រគំតន្ត្រី កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៦ ខែវិច្ចិកា​ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិ​ព្រះធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ 

​    បុរសរងគ្រោះ(ស្លាប់) មានឈ្មោះ គីម ស្រស់ អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត​នៅខេត្តកំពង់ចាម ។ 

​    តាមសម្ដីរបស់បុរសម្នាក់ទៀត ក្នុងចំណោមគ្នីគ្នា០៣នាក់ខាងលេីបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះ(ស្លាប់)ទេីបតែមកពីខេត្តកំពង់ចាម ដេីម្បីធ្វេីការនៅក្នុងការដ្ឋានសំណង់មួយកន្លែងរនិងស្នាក់នៅបានប្រមាណជាង៨ថ្ងៃតែប៉ុណ្ណោះ​។ នៅមុនកេីតហេតុពួកគេទាំង០៣បាននាំគ្នាទៅមេីលការប្រគំតន្ត្រីនៅរង្វង់មូលកួរស្រូវមានចម្ងាយប្រមាណជាង៣គីឡូ​ម៉ែត្រពីការដ្ឋាន។ 

​     លុះដល់វេលាម៉ោងប្រមាណជាង១២ យប់ពួកគេបាននាំគ្នាដេីរត្រឡប់មកការដ្ឋានវិញ ។ ខណៈដែលពួកគេដេីរមកដល់ចំណុចកេីតហេតុ ក៏​ស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ាក Honda Click និងមួយគ្រឿងទៀតម៉ាក Honda Dream សេ៊រីឆ្នាំ២០១៥ ពណ៌​ខ្មៅ មិនចាំស្លាកលេខ បេីកបរក្នុងល្បឿនលឿនបានជិះមកបុកបុរសម្នាក់ដេីរនៅលេីចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម៉ូតូម៉ាក Honda Click ជិះមកបុកបុរសម្នាក់ទៀតចំពីក្រោយបណ្តាលឲ្យរងរបួសស្រាល។ រីឯម៉ូតូបានខ្ទាតធ្លាក់ចូលទៅខាងក្នុងគុម្ពោតព្រៃរងការខូចខាត ។ ស្របពេលភ្លាមៗនោះភាគីយុវជនបង្កហេតុទាំង៤នាក់បាននាំគ្នារត់ទៅលេីកម៉ូតូយកឡេីងមកខាងលេីហេីយនាំគ្នាជិះរត់គេចខ្លួនចេញទៅបាត់ស្រមោល។ 

​    ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យសព ហើយបន្តស្រាវជ្រាវរកម៉ូតូបង្កហេតុយកមកធ្វេីការដោះស្រាយតាមច្បាប់​ រួចធ្វេីកំណត់ហេតុ​ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕​

IMG_2207 IMG_2206

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖