ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូនខ្លួន​ក្រុមចោរឆក់កាបូប នៅចំណុចលើស្ពានអាកាសចោមចៅ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ដែល​ជាមុន​សញ្ញា​ចោរ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាមដងផ្លូវ​ នៅចំណុចលើស្ពានអាកាសចោមចៅ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បានជាបន្តបន្ទាប់យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០នាទី កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្វាយ រតនា ហៅ រដ្ឋ នៅចំណុចផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ឈ្មោះ ហ៊ាន សុខហេង,ឈ្មោះ ប្រាក់ សុខសេរី ដែលបានប្រព្រឹត្តបទល្មើសខាងលើ  និងចាប់យកម៉ូតូមួយគ្រឿងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖ ឈ្មោះ ស្វាយ រតនា ហៅ រដ្ឋ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ចំណែក​ម៉ូតូចាប់យកចំនួន០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន ៦៣១២៩៤៤ ពាក់ផ្លាកលេខ ភ្នំពេញ ១JT-៨៧៤៦ ។ 

សម្ភារបាត់បង់ កាបូបស្ពាយចំនួន ០១ ,ខ្សែដៃមាសទម្ងន់០៥ជីចំនួន០១ខ្សែ ,ចិញ្ចៀនមាសទម្ងន់០១ជីចំនួន០១វង់ ,ក្រវិលមាសចំនួន០១គូ ។

សូមជម្រាបថា​ ហេតុការណ៍ខាងលើនេះ​ បានកើតឡើង​កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧ និង១០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយដែលក្នុងនោះមាន ខ្សែដៃមាសទម្ងន់០៥ជីចំនួន០១ខ្សែ ,ចិញ្ចៀនមាសទម្ងន់០១ជីចំនួន០១វង់ ,ក្រវិលមាសចំនួន០១គូ, ប្រាក់ចំនួន៦០០,០០០រៀល) ប្រព្រឹត្តនៅចំណុចលើស្ពានរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ក្រុម០១ ភូមិថ្នល់បែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន១២ នាក់ ជិះម៉ូតូចំនួន០៨គ្រឿង មានឈ្មោះ ហ៊ាន សុខហេង ហៅ ហេងស្ទឹងមានជ័យ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពីព ណ៌ ស មិនចាំផ្លាកលេខ(ម៉ូតូរបស់ឈ្មោះ ញ៉ា) ម្នាក់ឯង , ឈ្មោះ ញ៉ា ហៅ ធីកឈើ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូរបស់ឈ្មោះ ហ៊ាន សុខហេង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ១JT៨០២៩ ឌុបឈ្មោះ ភក្តិ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ,ឈ្មោះ ប្រាក់ សុខសេរី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខ(ម៉ូតូរបស់ឈ្មោះ ហេង) ឌុបឈ្មោះ ហេង ហៅ ហេងពោធិចិនតុង ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិ ខ្មែរ, ឈ្មោះ ណាង ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ឌុប ឈ្មោះ ហេង ហៅ ហេងក្តាន់ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ, បក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១, បក្ខពួកមិនស្គាល់ឈ្មោះចំនួន ០២ នាក់ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវ សេរីឆ្នាំ២០២១ មិនចាំផ្លាកលេខឌុបគ្នា ,ឈ្មោះ ស្វាយ រតនា ហៅ រដ្ឋ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពី ព៌ណ ស សេរីឆ្នាំ២០២១ មិនចាំផ្លាកលេខជិះម្នាក់ឯង , ឈ្មោះ រាក់ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២១ មិនចាំផ្លាកលេខ ម្នាក់ឯង បានជួបជុំគ្នានៅម្តុំផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបបួលគ្នាចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ។ 

លុះដល់វេលាកើតហេតុ ជនសង្ស័យបាននាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ជ ស ភេទ ស្រី អាយុ ២៨  ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម្នាក់ឯងដោយមានដាក់កាបូបស្ពាយចំនួន០១ នៅលើទូក ម៉ូតូខាងមុខ ភ្លាមនោះជនសង្ស័យឈ្មោះ ញ៉ា ហៅ ធីកឈើ ជិះម៉ូតូឌុប ឈ្មោះ ភក្តិ ចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ ភក្តិ អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីលើទូកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ចំណែកបក្ខពួកផ្សេងទៀតជិះម៉ូតូបិទគូថតាមក្រោយនាំគ្នាគេចខ្លួនបាត់អស់ ។  

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ការិយាល័យកសាងសំណុំរឿង​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញផងដែរ៕

ដោយ៖អារុណរះ


ចែករំលែក៖