ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចចម្រុះអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងនគរបាលក្នុងផែនរួមសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៨១៩និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកត្រួតពិនិត្យលេីគោលដៅចំនួន០២គោលដៅក្នុងគោលបំណងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ដែលអាចត្រូវបានដឹកជញ្ជូនលេីដងផ្លូវឆ្លងកាត់ក្នុងភូមិសាស្រ្តជាប់ព្រំដែន។
-គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានពិនិត្យលើរថយន្តចំនួន ៣៤៥គ្រឿង មនុស្ស ៦៥៥នាក់ ស្រី ២២៧នាក់ ក្នុងនោះគឺ៖
-រថយន្តធុនធំ ចំនួន ១៣៧គ្រឿងមនុស្ស ២១៧នាក់ ស្រី១០៩នាក់។
-រថយន្តធុនតូចចំនួន ២០៨គ្រឿងមនុស្ស៤៣៨នាក់ស្រី ១១៨នាក់ និងម៉ូតូចំនួន ៦០គ្រឿង មនុស្ស ១៣៥នាក់ ស្រី ៧៣នាក់។
-គោលដៅទី០២៖ ផ្លូវលេខ៥៧B ក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចាប់ពីម៉ោង១៣និង០០នាទីរសៀល រថយន្តចំនួន ២៥៧គ្រឿង មនុស្ស ៤៥០នាក់ ស្រី ២១៥នាក់ និងម៉ូតូ១៣៥គ្រឿង មនុស្ស២៦៥នាក់ស្រី១១៥នាក់ ក្នុងនោះគឺ៖
-រថយន្តធុនធំ ចំនួន ១០៥គ្រឿង មនុស្ស ១៧៥នាក់ ស្រី ៨៨នាក់។
-រថយន្តធុនតូចចំនួន ១៥២គ្រឿង មនុស្ស ២៧៥នាក់ស្រី ២១៥នាក់ និងម៉ូតូ១៣៥គ្រឿង មនុស្ស ២៦៥នាក់ ស្រី ១១៥នាក់។
ក្នុងប្រតិបត្តិការខាងលើនេះ ជាលទ្ធផលសរុបទាំង០២គោលដៅនេះសមត្ថកិច្ច ពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់នោះឡើយ ៕
ដោយ៖សហការី