ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់!ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ត្រូវជនសង្ស័យកាប់ដាច់ត្រឹមកដៃផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់ខណៈមានករណីហិង្សាមួយបានកើតឡើងបណ្ដាលឱ្យជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ ត្រូវក្រុមជនសង្ស័យមិនស្គាល់មុខ ២នាក់ លួចពួនស្ទាក់កាប់ដាច់ត្រឹម កដៃគួរឱ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ នៅថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិ  ត្រពាំង រុន ឃុំ ច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ដាក ហ័ស អាយុ២០ឆ្នាំ មានទីលំនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរ កសិកររងរបួសដាច់ត្រឹម កដៃនិងកាប់០១កាំបិតទៀត របួសស្មាខាងស្តាំ រងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះ អ៊ុក សុីណែត  អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍មិនមានរបួសនោះទេ។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោត បានទទួលព័ត៌មានពីឈ្មោះ ផន វង់ ភេទស្រី អាយុ៣៥ឆ្នាំ ជាប្រជាពលរដ្ឋ  តាមរយៈលេខទូរស័ព្ទលេខ ថានៅភូមិ ត្រពាំង រុន ឃុំ ច្រេស ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ជាប់ ព្រំប្រទល់ ភូមិ ធំ ឃុំ ត្នោត ស្រុកកំពង់រោទ៍ មានជនសង្ស័យមិនស្គាល់មុខចំនួនពីរនាក់បានមកពួនស្ទាក់កាប់ ទៅលើជនរងគ្រោះទាំង២នាក់ប៉ុន្តែត្រូវតែម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។

តាមសម្ដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ខ្លួនទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងទៅទិញម្ហូបនៅឃុំច្រេសស្រុកចន្ទ្រា លុះ ពេលត្រឡប់មកវិញស្រាប់តែមានជនសង្ស័យមិនស្គាល់មុខចំនួន២នាក់ បានពួនស្ទាក់កាប់បណ្ដាលឱ្យឈ្មោះ ដាក ហ័ស អាយុ២០ឆ្នាំ មានទីលំនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរ កសិកររងរបួសដាច់ត្រឹមកដៃ និងកាប់០១កាំបិតទៀត របួសស្មាខាងស្តាំ ចំណែកម្នាក់ទៀតមិនបានរងរបួសនោះទេព្រោះរត់គេចទាន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកសមត្ថកិច្ចជំនាញស្រុកកំពង់រោទ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោត កំពុងធ្វើការស្រាវជ្រាវបន្តដើម្បី ចាប់ខ្លួនជនសង្ស័យឱ្យខានតែបាន ៕

ដោយ៖ សុថាន


ចែករំលែក៖