ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ ជំហានទាំង ៤ ដើម្បីចាប់ផ្តើមការបែងចែកសំណល់ ទៅតាមប្រភេទ នៅក្នុងធុរកិច្ចរបស់អ្នក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជំហានទាំង ៤ ដើម្បីចាប់ផ្តើមការបែងចែកសំណល់ ទៅតាមប្រភេទ នៅក្នុងធុរកិច្ចរបស់អ្នក។ 

ជំហានទាំង ៤ មានដូចខាងក្រោម​៖

១,ការបែងចែកសំណល់ទៅតាមប្រភេទនៅក្នុងធុង ដែលមានពណ៌ខុសៗគ្នា៖

សម្រាប់សំណល់ខុសៗគ្នា (ឧទាសំណល់សរីរាង្គ ក្រដាស អាលុយមីញ៉ូម ប្លាស្ទិក កែវ/កញ្ចក់)។ អ្នកអាចចាប់ផ្តើមជាមួយនឹងការបែងចែកងាយៗ រវាងសំណល់សរីរាង្គ និងសំណល់អស់រីរាង្គ។ កំណត់ពណ៌ដោយឡែក សម្រាប់ធុងសំរាមនីមួយៗ និងផ្តល់រូបភាពងាយយល់ ដើម្បីឱ្យបុគ្គលិក និងអតិថិជន ដឹងអំពីកន្លែងទុកដាក់សំណល់របស់ពួកគេ។ 

២,បង្កលក្ខណៈងាយស្រួលសម្រាប់ការកែច្នៃឡើងវិញ៖

សម្រាប់អ្នកប្រមូលសំរាមក្រៅផ្លូវការ ដូចជា ប្លាស្ទិក និង អាលុយមីញ៉ូម។

៣,​ ភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចផ្សេងទៀត៖

នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដែលអាចកែច្នៃសំណល់របស់អ្នកបាន។ ឧទាហរណ៍ សំណល់សរីរាង្គអាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើ ជាជីកំប៉ុស្ត។

៤,បង្កើនការយល់ដឹងអំពី ផលប៉ះពាល់នៃការទុកដាក់សំណល់ប្រភេទខុសៗគ្នាបញ្ចូលគ្នា។ អនុវត្តការបណ្តុះបណ្តាលសម្រាប់បុគ្គលិកអំពី នីតិវិធីបែងចែកប្រភេទសំណឹល់ និងការអនុវត្តល្អៗ៕

ដោយ៖សហការី


ចែករំលែក៖