ព័ត៌មានទាន់ហេតុការណ៍៖

ព្រះអង្គ នរោត្តម ចក្រាវុឌ្ឍ ៖ ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ ជាថ្ងៃដែលខ្ញុំបានបាត់បង់ ព្រះបិតា ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃខ្ញុំ និងព្រះញាតិវង្សានុវង្សខ្មែរ គ្រប់ព្រះអង្គ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះអង្គ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ្វុិនសិនបុិច នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការរបស់ព្រះអង្គយ៉ាងដូច្នេះថា,   ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ ជាថ្ងៃដែលខ្ញុំបានបាត់បង់ ព្រះបិតា ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃខ្ញុំ និងព្រះញាតិវង្សានុវង្សខ្មែរ គ្រប់ព្រះអង្គ ។ 

 ព្រះអង្គមានបន្ទូលថា, សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ  គឺជាឥស្សរជនជាន់ខ្ពស់ខ្មែរមួយព្រះអង្គ ដែលបានតស៊ូ តាមព្រំដែនខ្មែរថៃ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដីខ្មែរតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញខ្មែរតែមួយ តាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះរវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ។ 

ថ្ងៃនេះជាថ្ងៃរំលឹក ខួប១ព្រះវស្សា នៃការយាងសោយព្រះទិវង្គត  សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ 

សូមថ្វាយព្រះមហាកុសលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមបានយាងទៅសោយក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។ 

នេះជាព្រះឆាលក្ខណ៍ និងរូបថត ក្នុងឆ្នាំ២០២១ ៕

ដោយ : សហការី


ចែករំលែក៖