ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បន្តចាត់កម្លាំង​ល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖​ លោកវរសេនីយ៍ឯក មុំ ព្រីន នាយសេនាធិការរងកងពលតូចថ្មើរជើងលេខ៥៣ ទទួលបន្ទុកទិសស្រុកកំរៀង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបានមានប្រសាសន៍ថា  ការដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ  គឺអនុវត្តតាមបទបញ្ជា របស់លោកមេបញ្ជាការកងពល ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំ ដោយឃាត់ខ្លួនបានពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់។

លោកបន្តថា លោកមេបញ្ជាការកងពល បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក  និងជាមួយភាគីថៃ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែនខុសច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖