ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងបាញ់បង្ហោះយានអវកាស Shenzhou-15 នៅយប់ថ្ងៃទី២៩ខែវិច្ឆិកា នាំអវកាសយានិក៣នាក់

ចែករំលែក៖

នៅថ្ងៃទី២៨ វិច្ឆិកា ចិនបានប្រកាសថា ខ្លួននឹងបាញ់បង្ហោះយានអវកាស Shenzhou-15 ដើម្បីនាំអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាសនៅយប់ថ្ងៃស្អែក (ថ្ងៃទី២៩ ខែវិច្ឆិកា)។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីបេសកកម្ម Shenzhou-15 ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅថ្ងៃទី២៨ ខែវិច្ឆិកា លោក Ji Qiming អ្នកនាំពាក្យនៃកម្មវិធីអវកាស Manned Space របស់ប្រទេសចិន បាននិយាយថា យានអវកាសមនុស្សយន្ត Shenzhou-15 នឹងត្រូវបាញ់បង្ហោះនៅម៉ោង២៣ៈ៨នាទីនិង៨វិនាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងប៉េកាំង)។
អវកាសយានិកបីនាក់ដែលបំពេញបេសកកម្មហោះហើរតាមយានអវកាសShenzhou-15នោះគឺ លោក Fei Junlong លោក Deng Qingmin និងលោក Zhang Lu ។
តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា ឆ្លងតាមរយៈការសិក្សានិងសម្រេចចិត្តរបស់អគ្គបញ្ជាការដ្ឋាន នៃភារកិច្ចហោះហើរក្នុងដំណាក់កាលកសាងស្ថានីយអវកាស អវកាសយានិកបីរូបនឹងបំពេញភារកិច្ចហោះហើរតាមរយៈយានអវកាស Shen zhou-15 ដោយមានលោក Fei Junlong ជាប្រធាន។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អវកាសយានិកចិនបីរូបជួបជាមួយអ្នកសារព័ត៌មានចិន និងអន្តរជាតិនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ប្រទេសចិន ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មានផងដែរ។
តាមផែនការ បន្ទាប់ពីចូលដល់គន្លងតារាវិថី យាន Shenzhou-15 នឹងចូលចត ហើយប្រមូលផ្តុំយ៉ាងលឿនជាមួយនឹងម៉ូឌុលស្នូល ដើម្បីបង្កើតជាការរួមបញ្ចូលគ្នានៃស្ថានីយចំនួនបីដែលមានផ្នែកបី។ នេះជាការកំណត់រចនាសម្ព័ន្ធធំបំផុតរបស់ស្ថានីយអវកាសចិនរហូតមកដល់ពេលបច្ចុប្បន្នដែលមានទម្ងន់ជិត១០០តោន។ ក្នុងអំឡុងពេលស្នាក់នៅក្នុងគន្លងតារាវិថី ក្រុមអវកាសយានិក Shenzhou-15 នឹងឡើងលើយានអវកាសដឹកទំនិញ Tianzhou-6 និងយានអវកាស Shenzhou-16 បន្ទាប់មកត្រឡប់មកផែនដីវិញនៅឯកន្លែងចុះចតខាងកើត នៅខែឧសភា ឆ្នាំ២០២៣៕

រូប​ថត​ :​ VOV.VN

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖