ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតកំពុងរងផលប៉ះពាល់ទឹកជន់លិចផ្លូវនិងផលដំណាំ ខណៈក្រុមហ៊ុនផលិតទឹកស្អាតក្រុងប៉ោយប៉ែត(អាន់កូ)បានបិទទឹកអាងអូរខៃដននៅក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកអូរព្រំដែនឡើងជាបន្តបន្ទាប់រហូតលិចផ្លូវនិងដីភូមិរងផលប៉ះពាល់ផលដំណាំផ្សេងៗដែលពួកគាត់បានដាំនៅតាមក្នុងដីលំនៅឋានរបស់ពួកគាត់។
ក្នុងនោះពួកគាត់បានសំណូមពរដល់អាជ្ញាធរក្រុងឲ្យជួយអន្តរាគមន៏ឲ្យក្រុមហ៊ុនខាងលើបើកមុខទឹកបង្ហូរដើម្បីបញ្ជៀសការជន់លិចផ្លូវនិងលំនៅឋានពួកគាត់។
ពួកគាត់បានលើកឡើងថា ទឹកដែលឡើងលិចផ្លូវនិងដីភូមិរបស់ពួកគាត់មានរយៈពេល១សប្ដាហ៍មកហើយរងផលប៉ះពាល់គ្រប់បែបយ៉ាងបូករួមទាំងការធ្វើដំណើររកស៊ីចេញចូលព្រឹកល្ងាច រំខានដល់ការរស់នៅប៉ះពាល់សុខភាពដល់កូនចៅតូចៗជាដើម ព្រោះទឹកអូរព្រំដែនពេលខ្លះមានក្លិនស្អុយ មានជាតិពុលដែលហូរចេញពីកាស៊ីណូក្រុងប៉ោយប៉ែតផងដែរ។
មិនតែប៉ុណ្ណោះបើសិនជាក្រុមហ៊ុនមិនបានបង្ហូរទឹកអាងខាងលើនោះទេអាចនិងបាក់ទំនប់រងផលប៉ះពះពាល់កាន់តែច្រើននៅហេដ្ឋារចនាសម្ព័នផ្សេងៗដូចជាផ្លូវជាតិលេខ៥ លំនៅដ្ឋានពលរដ្ឋ ផលដំណាំគ្រប់សព្វបែបយ៉ាង។ល។
ពលរដ្ឋលើកឡើងបន្តថា ក្រោយពីមានការលើកឡើងរបស់ពលរដ្ឋគេមើលឃើញថានៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២នេះគេឃើញមានគ្រឿងចក្រមួយគ្រឿង(អេស្ដា)របស់ក្រុមហ៊ុន ដោយបញ្ជាពីលោកអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល បានកាយដីតាមចិញ្ចើមផ្លូវយកអាចម៍ដីមកបិទកុំឲ្យមានទឹកហូរកាត់ផ្លូវ ហើយពលរដ្ឋសង្ឃឹមថាខាងក្រុមហ៊ុននិងជួសជុលផ្លូវឡើងវិញដើម្បីឲ្យពលរដ្ឋធ្វើដំណើររកស៊ីប្រកបរបរចិញ្ចឹមជីវិតស្រួល ព្រោះថាផ្លូវខាងលើមុនពេលទឹកហូរកាត់មានការធ្វើដំណើរស្រួលគ្មានដាច់ឬជង្ហុកឡើយ បន្ទាប់ពីក្រុមហ៊ុនខាងលើបិទទឹកអាងគីទឹកហូរកាត់ផ្លូវធ្វើឲ្យផ្លូវពោរពេញដោយភក់ជ្រាំ កើតជាជង្ហុកដក់ទឹកពិបាកធ្វើដំណើរទាំងព្រឹកល្ងាច។
ជុំវិញករណីខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល អ្នកសារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងបានឡើយព្រោះលេខទូរស័ព្ទលោកខលមិនចូល ៕
ដោយ ៖ វណ្ណា