ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តី​សម្រេច​ ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ខណៈព្យាបាលបណ្តាលឱ្យស្ត្រីម្នាក់កូនបានស្លាប់ក្នុងស្បូន

ចែករំលែក៖

ភ្នំពេញ ៖ នៅសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២ ក្រសួងសុខាភិបាល សម្រេច: 

ប្រការ១- បិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន ។ 

ប្រការ២- ត្រូវទុកជាមោឃៈនូវសេចក្ដីសម្រេចលេខ ១៤៨/២០ អបស/មព ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួង សុខាភិបាល ។

ប្រការ៣- អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖