ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សបីនាក់លាក់ខ្លួនក្នុងកន្ទុយកប៉ាល់ដឹកប្រេងអស់រយៈពេល ១១ ថ្ងៃ

ចែករំលែក៖

ឆ្មាំឆ្នេរសមុទ្រអេស្ប៉ាញបានជួយសង្គ្រោះជនចំណាកស្រុកបីនាក់ដែលលាក់ខ្លួននៅលើកប៉ាល់ដឹកប្រេងដែលធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ាទៅកាន់កោះកាណារី (អេស្ប៉ាញ)។
ជនចំណាកស្រុកបីនាក់អង្គុយនៅ កង់ចង្កូតរបស់កប៉ាល់ដឹកប្រេងអំឡុងពេលធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ាទៅកាន់កោះកាណារី (អេស្ប៉ាញ)។ កាសែត The Guardian បានផ្សាយថា នៅក្នុងរូបថតបង្ហោះនៅលើ Twitter ដោយឆ្មាំឆ្នេរសមុទ្រកាលពីថ្ងៃទី២៨ ខែវិច្ឆិកា អ្នកទាំងបីត្រូវបានគេនិយាយថាកំពុងអង្គុយនៅកង់ចង្កូតរបស់កប៉ាល់ដឹកប្រេង និងគីមី ឈ្មោះ Alithini II ។
យោងតាមគេហទំព័រ Marine Traffic ដែលជាគេហទំព័រតាមដានកប៉ាល់ បានផ្សាយថា នាវា Alithini II ដែលមានទង់ជាតិ Malta បានមកដល់ Las Palmas ក្នុង Gran Canaria នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីការធ្វើដំណើររយៈពេល ១១ ថ្ងៃពីកំពង់ផែ Lagos ក្នុងប្រទេសនីហ្សេរីយ៉ា។
ឆ្មាំឆ្នេរសមុទ្របាននិយាយនៅលើ Twitter ថា ជនចំណាកស្រុកត្រូវបាននាំយកចូលកំពង់ផែ និងមើលថែដោយបុគ្គលិកពេទ្យ ដោយសារតែខ្វះជាតិទឹក និងការថយចុះកម្តៅ។
លោក Txema Santana អ្នកកាសែត និងទីប្រឹក្សាផ្នែកចំណាកស្រុករបស់រដ្ឋាភិបាលកោះ Canary បានសរសេរលើ Twitterថា “នេះមិនមែនជាលើកទីមួយទេ ហើយវាក៏មិនមែនជាលើកចុងក្រោយដែរ។ អ្នកដែលចូលក្រោមទូក កប៉ាល់ធំៗ មិនតែងតែមានសំណាងនោះទេ” ។
ចំនួនជនចំណាកស្រុកដែលមកដល់កោះកាណារីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំ ២០១៩ មក។ លើសពីនេះនៅក្នុងខែតុលា ឆ្នាំ ២០២០ មនុស្ស ៤ នាក់បានលាក់ខ្លួននៅកង់របស់កប៉ាល់ដឹកប្រេងពីទីក្រុង Lagosផងដែរ ។ ពួកគេបានលាក់ខ្លួនអស់រយៈពេល ១០ ថ្ងៃមុនពេលត្រូវបានរកឃើញដោយប៉ូលិសនៅពេលដែលកប៉ាល់ចូល Las Palmas ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Zingnews.vn


ចែករំលែក៖