ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ មនុស្ស ៣ ៦០០ លាននាក់ ប្រឈមនឹងខ្វះទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

អន្តរជាតិ ៖ បច្ចុប្បន្នមនុស្សប្រហែល ៣៦០០លាននាក់កំពុងប្រឈមមុខនឹងការទទួលបានទឹកមិនគ្រប់គ្រាន់ យ៉ាងហោចណាស់មួយខែក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ធនធានទឹកសកលឆ្នាំ ២០២១ របស់អង្គការឧតុនិយមពិភពលោក (WMO) ដែលចេញផ្សាយក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាម ប្រភព៖ ស៊ីនហួរ បកដោយ៖ ទីណា និងបុត្រា របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

ក្រសួងបរិស្ថាន បន្តថា, តួលេខនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ជាង ៥ពាន់លាននាក់នៅឆ្នាំ ២០៥០ខាងមុខ។ របាយការណ៍ខាងលើនេះ ក៏បានវាយតម្លៃពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បរិស្ថាន និងសង្គមលើធនធានទឹករបស់ផែនដីផងដែរ។ 

គួរបញ្ជាក់ថា នៅក្នុងសន្និសីទអង្គការសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៧ (COP27) នៅប្រទេសអេហ្សីប នាពេលថ្មីៗនេះ ភាគីពាក់ព័ន្ធក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ  បានជំរុញឱ្យរដ្ឋាភិបាល ធ្វើសមាហរណកម្មទឹកបន្ថែមទៀត ទៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួន។ វាជាលើកទីមួយហើយ ដែលទឹកត្រូវបានគាំទ្រនៅក្នុងលទ្ធផលនៃសន្និសីទក្រខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងការទទួលស្គាល់ពីសារៈប្រយោជន៍ដ៏សំខាន់របស់វា៕ 

ដោយ : សហការី


ចែករំលែក៖