ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០២ ខែធ្នូឆ្នាំ២០២២នេះថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ នៅចំណុចស្ពានមាត់ស្ទឹង បណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំគ្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កាលពីវេលាម៉ោង ២០:២០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ជនសង្ស័យទី១៖ ១ឈ្មោះ គូ ប៊ុនធឿន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។ទី ២ឈ្មោះ ផុន មូល ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំក់។
សមត្ថកិច្ចស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនបាននៅចំណុចភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចយើងប្រគល់ទៅឲ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច