ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០២​ ខែធ្នូ​ ចំនួន​១២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣០​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៦​ករណី​ ឃាត់​មនុស្ស​ ១០​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ ,បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​ និងប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​ ១៨​នាក់​(​ស្រី​ ២​នាក់​)​ និងចាប់យកវត្ថុ​តាង​សរុប​ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ២៦,២៦​ក្រាម​និង​៧​កញ្ចប់​តូច​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​អង្គភាព​ចូលរួម​បង្រ្កាប​ចំនួន​ ១១​អង្គភាព​ ក្នុងនោះកម្លាំង​នគរបាល​រាជធានី​-ខេត្ត​​ចំនួន​ ៨អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ចំនួន​២អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ នគរបាលខេត្តបាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៩២​ក្រាម​។​ 

២​ /​ នគរបាលខេត្តកំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,០៨​ក្រាម​។​ 

៣​ /​ នគរបាលខេត្តកំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ និង​បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៧,២២​ក្រាម​។​ 

៤​ /​ នគរបាលខេត្តកណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧០​ក្រាម​។​ 

៥​ /​ នគរបាលខេត្តមណ្ឌលគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,៥៨​ក្រាម​។​ 

៦​ /​ នគរបាលខេត្តព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៦,០​ក្រាម​។​ 

៧​ /​ នគរបាលខេត្តសៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៥​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១០,៧៦​ក្រាម​។​ 

៨​ /​ នគរបាលខេត្តត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៦​កញ្ចប់​តូច​។​ 

​ដោយ​ឡែក​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ កម្លាំងកងរាជអាវុធហត្ថខេត្ត​កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

២​ /​ កម្លាំងកងរាជអាវុធហត្ថខេត្ត​ស្ទឹង​ត្រែង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ៕

ដោយ​៖ស​ តារា(រូបភាព៖ ឯកសារ)


ចែករំលែក៖