ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ខែ​ ធ្នូ​ ឆ្នាំ២០២២ វេលាម៉ោង ១៧និង​ ៣០​ នាទីល្ងាច កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​ សំណង់មិនរៀបរយ​ ភូមិ​ បាក់ទូក សង្កាត់​ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ។

១/ឈ្មោះ ស៉ឹម​ ស្រីពៅ ភេទ​ ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ​ មានទីលំនៅ​ ​ ភូមិ​ ធម្មជាតិ​ ឃុំ​ ស្រអែម ស្រុក​ ជាំសាន្ត​ ខេត្ត​ ព្រះវិហារ មុខរបរ មិនពិតប្រាកដ ។

២/ឈ្មោះ​ នង​ រិទ្ធី​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំមានទីលំនៅ​  សង្កាត់​ បឹងកក់១​ ខណ្ឌ​ ទួលគោក រាជធានីភ្នំពេញ​ មុខរបរ​ កម្មករ។                                                                                                                 

– សម្ភារ:ដកហូត: 

-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់។ 

(ក្រាមសថ្លាសង្ស័យជាគ្រឿងញៀន០៣កញ្ចប់ជារបស់ឈ្មោះ​ ស៉ឹម​ ស្រីពៅ) 

(ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​០៥កញ្ចប់ជារបស់ឈ្មោះ​ នង​ រិទ្ធី) ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖