កីឡាករ Hwang Hee-chan បានជួយឱ្យកូរ៉េខាងត្បូងទទួលជ័យជម្នះក្នុងម៉ោងបន្ថែមយ៉ាងរំជើបរំជួលលើព័រទុយហ្គាល់ ដែលមានន័យថា ពួកគេបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត World Cup លើគ្រាប់បាល់ស៊ុតបញ្ចូលទី។
Hwang បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Son Heung-min នៅនាទីទី៩០+១ ដើម្បីបិទការវាយបករបស់ព័រទុយហ្គាល់ ហើយចាប់ផ្តើមការអបអរយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់គាត់នៅក្នុងកីឡដ្ឋាន។ កូរ៉េខាងត្បូងត្រូវការឈ្នះដើម្បីមានឱកាសចូលរួមជាមួយព័រទុយហ្គាល់ក្នុងវគ្គជម្រុះ សូម្បីតែបន្ទាប់ពីបានផ្លុំកញ្ចែចុងក្រោយក៏ដោយក៏ក្រុមនេះមានក្តីសង្ឃឹមបន្តលេងយ៉ាងល្អរហូតធ្លាយគ្រាប់បាល់នៅម៉ោងបន្ថែម ក្រោយពីប្រកួតស្មើគ្នា១ទល់១ត្រឹម៩០នាទី។
នៅលើទីលាន និងកន្លែងឈរ កីឡាករ និងអ្នកគាំទ្របានមើលពេលវេលាចុងក្រោយនៃការប្រកួតរបស់អ៊ុយរ៉ាហ្គាយ ជាមួយហ្គាណាដោយដឹងថាត្រូវការគ្រាប់បាល់១គ្រាប់ទៀតសម្រាប់ក្រុមមកពីអាមេរិកខាងត្បូងនឹងបញ្ជូនពួកគេឡើងវគ្គ១៦ក្រុម ប៉ុន្តែនៅតែមិនអាចស្វែងរកបាន។ នៅពេលដែលការទទួលជ័យជម្នះ ២-០ លើហ្គាណានោះ អ៊ុយរ៉ាហ្គាយមានសង្ឃឹមខ្ពស់ ស្រាប់តែសំឡេងហ៊ោមួយបានកើតឡើងជុំវិញកីឡដ្ឋាន Education City ហើយកូរ៉េខាងត្បូងបន្តអបអរសាទរដោយការស៊ុតបាល់បញ្ចូលទីលើព័រទុយហ្គាល់។
ការប្រកួតនោះ ក្តីសង្ឃឹមនៃការបញ្ចប់ដ៏រីករាយសម្រាប់កូរ៉េខាងត្បូងហាក់មិនថមថយ និងអស់សង្ឃឹមនោះទេ នៅពេលដែលត្រឹមតែ៥នាទីប៉ុណ្ណោះ ព័រទុយហ្គាល់បានស៊ុតបញ្ចូលទីនាំមុខមុន ដោយកីឡាករ Ricardo Horta ពីការបញ្ជូនបាល់របស់ Diogo Dalot។ នៅនាទីទី២៧ កីឡាករ Kim Young-Gwon រកបាន១គ្រាប់សងវិញ និងជាការស៊ុតបញ្ចូលទីជាលើកដំបូងរបស់គាត់ក្នុងការប្រកួត World Cup ។
ចូលដល់ម៉ោងបន្ថែមខ្សែប្រយុទ្ធលេងឲ្យក្រុម Wolves កីឡាករ Hwang បានស៊ុតបាល់បញ្ចូលទី១គ្រាប់ដែលជាគ្រាប់ជ័យជម្នះជួយឲ្យកូរ៉េខាងត្បូងឆ្លងផុតវគ្គចែកពូលនៅ World Cup 2022នេះ ដោយធ្វើឲ្យក្រុមអ៊ុយរ៉ាហ្គាយអស់សង្ឃឹម និងមិនអស់ចិត្ត បើទោះបីជាខិតខំយកឈ្នះហ្គាណា២ទល់០ក៏ដោយ ដោយក្រុមកូរ៉េខាងត្បូងឈរលេខ២ ក្នុងពូល H មានកៅអីគ្រប់គ្រាន់ជាមួយព័រទុយហ្គាល់ឡើងទៅវគ្គ១៦ក្រុម។
លទ្ធផលនេះធ្វើឲ្យក្រុមមកពីអាស៊ីមួយនេះត្រូវប៉ះក្រុមលេខ១ក្នុងពូល G គឺប្រេស៊ីល ខណៈព័រទុយហ្គាល់នឹងត្រូវជួបជាមួយស្វីស នៅវគ្គ១៦ក្រុមចុងក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)