ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានានៅវត្តពោធិ៍ធំ ឃុំ ម្រាម ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទនិង លោកស្រី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួនដូចជាជួសជុល ព្រះវិហារ, ផ្លូវ នឹងបង្គោលភ្លើងនៅវត្តពោធិ៍ធំ ឃុំម្រាម ស្រុករមាសហែក នាព្រឹកថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការសកម្មភាព និងយុទ្ធសាស្ត្រ ប្រកបដោយស្មារតី និងទាន់ពេលវេលា ជាពិសេសការដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម “អភិក្រមផ្ការីក” ។

លោក បានបន្ថែមថាចំពោះវិស័យពុទ្ធសាសនានៅទូទាំងស្រុករមាសហែកវត្តមានចំនួន៥២ ព្រះអង្គ ៣០២អង្គភិក្ខុ១៦៩អង្គសាមណេរ១៣៣០ ដោយឡែកវត្តអំពិលពោធិ៍ធំ ជាវត្តមួយស្ថិតនៅភូមិបឹងម្ខាង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង មាន ផ្ទៃដីទំហំជាក់ស្ដែងបច្ចុប្បន្ននេះ ទទឹងមានប្រវែង១០០ម៉ែត្រ និងបណ្ដោយប្រវែង២១០ម៉ែត្រដោយ វត្តនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៤៧ ដោយលោកគ្រូចៅអធិការព្រះនាម សុខ គីម ចាប់តាំង ពី ឆ្នាំ ១៩៤៧ រហូតមកដល់បច្ចុប្បន្នមានព្រះគ្រូចៅអធិការវត្តចំនួន៩ ព្រះអង្គហើយខណៈព្រះគ្រូចៅអធិការ យ៉ង ប៉ាត គង់នៅសព្វថ្ងៃនេះ ។

ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតទីអារាមវត្តទាំងមូល ត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់អ្វីឡើយ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បងប្អូនប្រជាពលរដ្ឋបានរួបរួមគ្នាកសាងវត្តឡើងវិញបន្តិចម្តងៗ រហូត ដល់សព្វថ្ងៃនេះ ។

ក្នុងឱកាសនោះ លោកអភិបាលស្រុករមាសហែកក៏បាន ថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះ លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងលោកស្រី បានជួយជួសជុល និងកសាងមានដូចតទៅ៖ ចាក់ប្លង់សេសាលាឆាន់ និងសមិទ្ធផលនានាជាច្រើននៅវត្តអំពិលពោធិ៍ធំ ស្ថិតក្នុងឃុំម្រាមនេះផងដែរ។

លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទបានមានប្រសាសន៏ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជា លោក រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទផងដែរ។

លោក បន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសសុខសន្តិភាព សុវត្ថិភាព ល្អប្រសើរធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច មានស្ថិរភាពល្អប្រសើរ ផងដែរ។

លោក បានបន្ថែមថា ប្រទេសកម្ពុជាយើងបានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាគ្របដណ្តប់ទាំងដូស មូលដ្ឋាន និងដូសជំរុញ ហើយបច្ចុប្បន្នយើងកំពុងតែបន្តចាក់ដូសទី៥ បន្ថែមទៀតមិនថាមនុស្សចាស់ឬក៏ក្មេងឡើយ។

លោក បន្តថា សមិទ្ធផលនានាជាច្រើនដែលបានកសាងនាពេលកន្លងមក ក៏ដូចជាធ្វើពិធីសម្ភោធពេលនេះគឺចំណាយថវិកាសរុបចំនួន ៣៨.៨១៣ដុល្លារ។

ហើយពេលដែលទទួលបានសមិទ្ធផលនេះសូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាទាំងអស់គ្នាឱ្យបានគង់វង្សព្រោះវាជាសម្បត្តិរួម មិនមែនជារបស់បុគ្គលណាម្នាក់ឡើយខណៈលោកបាន ស្នើរដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នានិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសនិងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

បន្ទាប់មក លោកនុត ច័ន្ទសុខា ក៏បានឧបត្ថមថវិកាដល់បងប្អូនប្រជាពរដ្ឋដែលបានចូលរួមប្រមាណជាង៦០០នាក់ម្នាក់ៗចំនួន២ម៉ឺនរៀលនិងបន្តដាំកូនឈើក្នុងវត្តពោធិ៍ធំ យ៉ាងភាពស្និតស្នាលផងដែរ ៕

ដោយ ៖ សុថាន


ចែករំលែក៖