ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៦ខ្នង កាលពីវេលាម៉ោង ៩យប់ថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែលបន្តថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៦ខ្នងរួមមាន៖
១- ផ្ទះឈ្មោះ ពត ណាក់ ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះធ្វើពីឈើលាយថ្មទំហំ( ៨ម គុណ២៥ម ) ឆេះស្ទើរអស់ទាំងស្រុង។
២- ផ្ទះឈ្មោះ ហៀង ផល្លា ភេទប្រុសអាយុ៥៤ឆ្នាំ ផ្ទះឈើទំហំ (៨ម×២៥ម)ឆេះផ្នែកខាងក្រោយទាំងស្រុង។
៣- ផ្ទះឈ្មោះ ហួត សំអូន ភេទស្រី អាយុ៧៥ឆ្នាំ ផ្ទះឈើទំហំ (៩ម×៣៥ម)ឆេះអស់ខាងក្រោយទាំងស្រុង។
៤- ផ្ទះឈ្មោះ ដោក ចំរើន ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ(៨ម×៣៥ម)ឆេះទាំងស្រុង។
៥- ផ្ទះឈ្មោះ ហ៊ិន ហុកលី ភេទប្រុសអាយុ៨៧ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម) ឆេះអស់ទាំងស្រុង ។
៦- ផ្ទះឈ្មោះ ហ៊ិន ហុកឡេ ភេទប្រុសអាយុ៧៥ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម)ឆេះអស់ទាំងស្រុង ។
ប្រភពដដែលបន្តថា មូលហេតុ ក្នុងគ្រោះអគ្គិភ័យនេះ (កំពុងស្រាវជ្រាវបន្ត)។
ករណីអគ្គិភ័យខាងលើ រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន២៥រថយន្ត ទើបរលត់អស់ទាំងស្រុង និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕
ដោយ ៖ អារុណរះ