ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថវិកាសរុបចំនួន ១៨៦,៨៥៦ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងការស្តារប្រព័ន្ធធារាសាស្ត្រទួលអណ្តែតនៅក្នុងខេត្តកំពង់ចាម។
ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា, នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ ៕
ដោយ : សហការី