ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូសុខៗសត្វគោរត់ឆ្លងផ្លូវបុកខ្ទាតងាប់សត្វគោ រីឯមនុស្សរបួសធ្ងន់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកជួយសង្គ្រោះដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យស្រុកបន្ទាប់ពីសត្វគោរត់ឆ្លងផ្លូវត្រូវអ្នកជិះម៉ូតូក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់បុកពេញទំហឹងងាប់សត្វគោរីឯមនុស្សរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី០៥ខែ ធ្នូ ឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ អុន សំអ៊ន   អាយុ ២២ ឆ្នាំ រស់នៅ ភូមិស្វាយរំពារ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បើក ម៉ូតូម៉ាក ហុងដា សេ១២៥  ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១J.០១៣២ ខូចខាតទាំងស្រុងផ្នែកខាងមុខ។

ចំណែកសត្វគោដែលងាប់មួយក្បាលនេះមិនត្រូវបានម្ចាស់ហ៊ានមកដោះស្រាយជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំនោះទេ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥  ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១J.០១៣២លើផ្លូវជាតិលេខ១៣ក្នុងទិសដៅពីកើតមកលិចខណៈនោះស្រាប់តែមានសត្វគោមួយក្បាលបានរត់ឆ្លងផ្លូវបណ្ដាលឱ្យបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរសមត្ដកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖