ព័ត៌មានទាន់ហេតុការណ៍៖

ជនឃោរឃៅដែលវាយឆក់លើបុរសនារីជនជាតិវៀតណាមដូចគ្នាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់បញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ឈ្មោះ ចាំង ង៉ុងវាំង ភេទប្រុស អាយុ២៥ឆ្នាំ  ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ករណីប្រើហិង្សាវាយទៅលើបុរសនារីជនជាតិវៀតណាមដូចគ្នា។

   យោងតាមសារសំឡេងលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញបានឱ្យដឹងថា ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានេះសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានហើយ ដោយសារជនសង្ស័យបាននាំជនរងគ្រោះចំនួន២នាក់ពីខេត្តព្រះសីហនុមកធ្វើការនៅភ្នំពេញវិញ តែនៅពេលមកដល់ម្តុំទំនប់កប់ស្រូវ ពេលនោះជនរងគ្រោះទាំង២នាក់បានរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរជនរងគ្រោះទើបបែករឿង ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យ១នាក់នៅពេលនោះដែរ ពីបទហិង្សាដោយចេតនានិងពីបទរក្សាទុកនិងប្រើប្រាស់សារធាតុញៀន។

   តាមសារសំឡេងនេះដែរ ចំពោះជនរងគ្រោះ២នាក់នោះសមត្ថកិច្ចខណ្ឌក៏បានប្រគល់ទៅឱ្យសមត្ថកិច្ចការិយាល័យជំនាញខាងអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរ ហើយក្រោយពីការពិនិត្យឯកសារគ្មានឯកសារផ្លូវការអ្វីទាំងអស់នោះជនរងគ្រោះទាំង២នាក់នេះនឹងត្រូវបណ្តេញពីប្រទេសកម្ពុជាដោយរង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំសិន៕

IMG_6299 IMG_6298 IMG_6302

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖