ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី សេង សុគន្ធា អះអាងថា (ហាងពេជ្រព្រីនស៍) គាត់បានសេងទៅឱ្យ លោកស្រី គង់ ថាស្រីពេជ្រ តាមរយៈលិខិតបទដ្ឋានគតិយុត្តិ ហេតុអី្វប្រព័ន្ធផ្សព្វផ្សាយ និង facebook វាយប្រហារមកលើគាត់ទាំងបំពាន !

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈនេះឃើញខាងប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ អនឡាញ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើការ វាយប្រហារ ប្រមាថ បរិហារកេរ្ដិ៍ យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ ដល់ លោកស្រី សេង សុគន្ធា ថាជាម្ចាស់ (ហាងពេជ្រព្រីនស៍) បោកប្រាស់អតិថិជន តែធាតុពិតលោកស្រីមិនបានជាប់ពាក់ព័ន្ធជាមួយ  (ហាងពេជ្រព្រីនស៍)នោះឡើយ ខណៈគាត់បានធ្វើកិច្ចសន្យាសេងហាង អាជីវកម្ម  (ហាងពេជ្រព្រីនស៍) ឱ្យទៅលោកស្រី គង់ ថាស្រីពេជ្រ តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានមេធាវីទទួលស្គាល់ គឺមេធាវី ពិសិដ្ឋ សុអេតា ប្រថាប់ត្រា ស្របតាមផ្លូវច្បាប់។ លោកស្រី សេង សុគន្ធា បានបញ្ជាក់ថា, ចំពោះករណីធ្វើកិច្ចសន្យាសេងហាង អាជីវកម្ម  (ហាងពេជព្រីនស៍) ឱ្យទៅលោកស្រី គង់ ថាស្រីពេជ្រ គឺសេងទាំងផ្លាកយីហោ ទាំងលេងទូរស័ព្ទ ទាំងផេកផ្សព្វផ្សាយលក់ ទាំងទីតាំង កៅអី សម្ភារៈពេជ្រ ទាំងអស់។ លោកស្រីបានបន្តថា, ចំពោះកាសេងនេះផងដែរ ខ្ញុំមិនបោះបង់ចោលនូវការទទួលខុសត្រូវរបស់ខ្ញុំឡើយ មានន័យថា ការធ្វើអាជីវកម្មលក់ពេជ្ររបស់គាត់កន្លងមក អតីតជាម្ចាស់ហាង គឺធ្វើអាជីវកម្មត្រឹមត្រូវ រាល់ការលក់ពេជ្រឱ្យទៅអតិថិជន មានលិខិតស្នាមទទួលខុសត្រូវច្បាស់លាស់ ។ ពេលណាអតិថិជន ត្រូវយកពេជ្រមកលក់ឱ្យគាត់វិញ គឺគាត់ទិញចូលវិញ ។ ក្នុងនោះសូម្បីតែអតិថិជនចង់ដូរម៉ូតអ្វី ក៏គាត់ទទួលខុសត្រូវទាំងអស់ ។ ប៉ុន្តែក្នុងកំឡុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកស្រីមានធុរៈផ្សេងៗនៅក្នុងគ្រួសារ និងម្យ៉ាងទៀតមានគោលបំណងផ្លាស់ប្ដូរមុខរបរ ទើបគាត់បានសេងហាងខាងលើនេះទៅឲ្យលោកស្រី គង់ ថាស្រីពេជ្រ ។ 

លោកស្រីបានលើកឡើងទៀតថា, ទោះជាសេងហាងពេជ្រនេះទៅឲ្យ លោកស្រី គង់ ថាស្រីពេជ្រ ក៏ដោយ ក៏នៅក្នុងកិច្ចសន្យានោះ គាត់សំណូមពរឲ្យអ្នកដែលសេងហាងបន្តពីគាត់ ទទួលស្គាល់នូវលិខិតរបស់គាត់ ដែលគាត់លក់ឱ្យទៅអតិថិជនរបស់គាត់កន្លងមកនោះ ពេលអតិថិជនគាត់មក ត្រូវការប្ដូរម៉ូត ឬត្រូវការយកពេជ្រហ្នឹងមកលក់វិញ បើមានលិខិតស្នាមដែលគាត់បានធ្វើរវាងអតិថិជន ម្ចាស់ក្រោយនេះ គឺលោកស្រី គង់ ថាស្រីពេជ្រ ត្រូវទទួលទិញពេជ្រ គ្រឿងអលង្ការហ្នឹងវិញ ដោយអនុវត្តទៅតាមកិច្ចសន្យា ហើយកាត់ខាតប៉ុន្មានភាគរយៗ ដែលមានចែង នៅក្នុងវិក័យប័ត្រ ។ 

សូមបញ្ជាក់ថា, លោកស្រី សេង សុគន្ធា ទោះជាគាត់បានសេងហាងទៅឲ្យអ្នកដទៃផ្សេងពិតមែន ប៉ុន្តែគាត់មានចេតនាល្អ ការពារអតិថិជនរបស់គាត់ទៀត ដើម្បីឲ្យអ្នកដែលបានសេងពីគាត់ មានភាពទទួលខុសត្រូវជាមួយអតិថិជន របស់គាត់កន្លងមក មានន័យថា បើអតិថិជនត្រូវការលក់ គឺទទួលទិញ ត្រូវការផ្លាស់ប្ដូរម៉ូត គឺធ្វើជូនពួកគាត់ អនុវត្តទៅតាមការបញ្ជាក់នៅក្នុងវិក័យប័ត្រ ពីតម្លៃដែលមានស្រាប់។ ពិសេសមិនឱ្យយកថ្លៃលើស មិនឱ្យអនុវត្តខុសគោលការឡើយ។ ចំណុចនេះហើយដែលគេចាត់ទុកថា, លោកស្រី សេង សុគន្ធា គ្មានគំនិតទុច្ចរិតណាមួយឡើយ ហើយការទទួលខុសត្រូវរបស់គាត់ក៏បានផុតតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។ ដូច្នេះអ្វីដែលកើតឡើងក្រោយ ដូចជាការបិទហាងពេជ្រ គឺជារឿងភាគីខាងក្រោយដែលមានឈ្មោះ គង់ ថាស្រីពេជ្រ ជាអ្នកទទួលខុសត្រូវជាមួយអតិថិជនបន្ត មិនបានពាក់ព័ន្ធជាមួយនឹងលោកស្រីឡើយ។ 

លោកស្រី សេង សុគន្ធា សូមឱ្យ អតិថិជន សាធារណជន ទាំងឡាយមេត្តាជ្រាបជាព័ត៌មាន  ! កុំឱ្យមានការយល់ច្រឡំមកលើគាត់ ខណៈគាត់មិនមានការប្រព្រឹត្តនូវការបោកប្រាស់ ឬគាត់ជាប់ពាក់ព័ន្ធនិងករណីបិទហាងរត់ចោលស្រុកទៅណានោះទេ គឺលោកស្រីរស់នៅរាជធានីភ្នំពេញជាលក្ខណៈធម្មតា។ 

លោកស្រីបានលើកឡើងថា, ការលក់ពេជ្រកន្លងទៅ ដែលមិនទាន់សេងហាងឲ្យទៅលោកស្រី គង់ ថាស្រីពេជ្រ គឺលក់ពេជ្រនិងគ្រឿងអលង្ការត្រឹមត្រូវ គ្រប់អតិថិជននីមួយៗ មុននឹងយកពេជ្រ គ្រឿងអលង្ការ ត្រូវធ្វើការត្រួតពិនិត្យច្បាស់លាស់ ត្រឹមត្រូវ ជាមួយនឹងម៉ាស៊ីន បានដឹងឃើញទាំងអស់គ្នា យល់ថាល្អហើយ ទើបទទួលយក នឹងធ្វើលិខិតធានាត្រឹមត្រូវ។ លិខិតធានានេះ គឺធ្វើសម្រាប់ការទទួលទិញវិញ ត្រូវកាត់ខាតប៉ុន្មានភាគរយ ទៅតាមការឯកភាពគ្នាជាលាយលាក់អក្សរលើវិក័យប័ត្រ ។ អ្វីដែលអ្នកស្រីមានឆន្ទៈល្អ ត្រង់ថា គាត់បានសេងហាងទៅឲ្យអ្នកដទៃផ្សេងទៀតហើយក្តី ក៏គាត់មានចេតនាការពារអតិថិជន ចងលើកិច្ចសន្យាឲ្យអ្នកក្រោយទទួលខុសត្រូវចំពោះអតិថិជនរបស់គាត់។ ដូច្នេះក្នុងកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ មានការផ្សព្វផ្សាយព្រោងព្រាត លើគេហទំព័រ អនឡាញ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក វាយប្រហារមកលើគាត់យ៉ាងខ្លាំង ថាគាត់បោកប្រាស់ រើហាង ភូតភរ បោកប្រាស់អតិថិជន ។ អ្នកស្រីចាត់ទុកថានេះជាព័ត៌មានមិនពិត ជាការបរិហារកេរ្តិ៍ ដោយគ្មានមូលដ្ឋានជាក់លាក់ គ្មានភស្តុតាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ខណៈរូបគាត់មិនមានការទទួលខុសត្រូវចំពោះហាងពេជ្រព្រីនដាយមិន នោះទៀតទេ ដោយសារគាត់អស់សិទ្ធិតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មកម្ល៉េះ ដោយសារគាត់បានសេងទៅឲ្យគេហើយ។ ដូច្នេះអ្នកទទួលខុសត្រូវគឺជាម្ចាស់ហាងថ្មី លោកស្រី គង់ ថាស្រីពេជ្រ ។ ផ្ទុយទៅវិញរាល់ការផ្សព្វផ្សាយ ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនេះជាដើម ខុសពីការពិត មានការយល់ច្រឡំមិនបានធ្វើកិច្ចសម្ភាសន៍ឬសួរផ្ទាល់មកលើរូបគាត់ គោរពតាមក្រុមសីលធម៌វិជ្ជាជីវៈ បែរជាចុះផ្សាយ វាយប្រហារ Comments ជេរ មកលើរូបគាត់គ្រប់បែបយ៉ាង ។ លោកស្រីបានបញ្ជាក់ថា, ចាប់ពីពេលនេះតទៅ សូមប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ អនឡាញ បណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ថាគាត់មិនបានជាប់ពាក់ព័ន្ធជាមួយនឹងហាងពេជ្រដូចដែលបានធ្វើការផ្សព្វផ្សាយនោះឡើយ។ ពីព្រោះលោកស្រីមាន ធ្វើកិច្ចសន្យាសេងហាង អាជីវកម្ម  (ហាងពេជព្រីនស៍) ឱ្យទៅលោកស្រី គង់ ថាស្រីពេជ្រ តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងនោះសូម្បីតែលិខិតបង់ពន្ធ ផ្លាកយីហោ ក៏ឈ្មោះលោកស្រី គង់ ថាស្រីពេជ្រ ដែលគាត់បានផ្ទេរឲ្យមកគេអស់រួចរាល់នោះ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា, ចំពោះលិខិតដែលគាត់បានសេងហាងទៅឲ្យឈ្មោះ គង់ ថាស្រីពេជ្រ នេះ កន្លងមកគាត់ក៏ធ្លាប់បាន យកលិខិតនេះទៅប្រកាសជូនដំណឹងជាសាធារណៈ តាមសារព័ត៌មានក្នុងស្រុកផងដែរ។ 

ជាចុងក្រោយលោកស្រីសូមសំណូមពរ  បន្ទាប់ពីមានការបកស្រាយដូចខាងលើនេះហើយ សូមអតិថិជន សាធារណៈជន ទាំងអស់មេត្តាជ្រាបអំពីបញ្ហានេះ ហើយក៏សុំឱ្យ អ្នកដែលបានបង្ហោះ អ្នកComments បរិហារកេរ្ដិ៍ ដែលជារឿងមិនពិត កន្លងមកប៉ះពាល់ទៅលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្រី សូមមេត្តាដករូប ដកអត្ថបទ ចេញវិញទាំងអស់ពីផេក គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ អនឡាញ បណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ បើកពុំដូច្នោះទេ លោកស្រីនឹងមានវិធានការអនុវត្តទៅតាមផ្លូវច្បាប់ ៕

ដោយ៖សិលា


ចែករំលែក៖