ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនមួយកន្លែងដកហូតសម្ភារៈមួយចំនួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងយីហោ ជិង សៀកឡាយ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរបានឲ្យដឹងថា ដោយមានការរាយការណ៍សំងាត់ពីប្រជាពលរដ្ឋល្អប្រាប់ឲ្យដឹងថា ទីតាំងខាងលេីត្រូវបានជនជាតិចិនជួលសម្រាប់បេីកល្បែងស៊ីសងប្រភេទកាស៊ីណូជាច្រេីនប្រភេទនឹងមានភ្ញៀវជាជនជាតិចិនដូចគ្នាចូលលេងជារៀងរាល់ថ្ងៃ ទេីប កម្លាំងគណៈបញ្ជាការឯកភាពចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាបេីកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែនទេីបបង្ក្រាបនិងដកហូតសម្ភារៈមួយចំនួន។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន៕
ដោយ៖សុខាសែនជ័យ