ខេត្តកោះកុង ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងមូលដ្ឋានខេត្តកោះកុង កម្លាំងសមត្ថកិច្ចជំនាញ បានដាក់ផែនការយាមកាមជិះល្បាតរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនមនុស្សចំនួន២នាក់ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូម្សិលមិញនេះ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក នូវសារធាតុញៀន នៅចំណុចក្នុងផ្ទះ សិ្តតនៅក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១/ឈ្មោះ ធា លីហួ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ ជីមា ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។២/ឈ្មោះ សាំង ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំជីខលើ ស្រុកស្រែំបិលខេត្តកោះកុង។- ដកហូតវត្ថុតាងរួមមាន:១-ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាជាសារធាតុញៀនចំនួន០៤កញ្ចប់,ធំ០២កញ្ចប់,តូច០២កញ្ចប់។ ២-ទូរស័ព្ទដៃចំនួន០២គ្រឿង ,ម៉ាកNOKIA០១គ្រឿង,ម៉ាកOPPO ០១គ្រឿង។៣-ថង់វិចខ្ចប់និងឧប្បការណ៍ជក់មួយចំនួន។
បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាងផ្នែកជំនាញ កសាងសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕
ដោយ៖សហការី