ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានៈដល់សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ចំនួន ៣៥រូប

ចែករំលែក៖

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យ ដែលមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងថា, ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៣៥រូប ដែលមានឋានៈស្មើអគ្គនាយក និងអនុរដ្ឋលេខាធិការ ក្នុងឋានៈស្មើអនុរដ្ឋលេខាធិការ ៨រូប ឋានៈស្មើអគ្គនាយក ២៨រូប ។  

ព្រះមហាក្សត្រត្រាស់បង្គាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ដោយ : សិលា


ចែករំលែក៖