ភ្នំពេញ ៖ លោកស្រី សេង វណ្ណនីកា គាត់អត់ដឹងខ្លួនអីសោះ ! មិនជាប់ពាក់ព័ន្ធ (ហាងពេជ្រព្រីនស៍ដាយមេន) ។ ទីបំផុត ! ប្រមាណជាមួយសប្តាហ៍នេះ បែជាមាន បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ អនឡាញ ផ្សព្វផ្សាយ ជេរ ប្រមាថ បរិហារកេរ្ដិ៍ , ប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់លោកស្រី និងក្រុមគ្រួសារ ទាំងគាត់គ្មានទំនាក់ទំនងគតិយុត្តណាមួយ ជាមួយហាងពេជ្រព្រីនស៍ដាយមេន ខាងលើ ដោយចោទប្រកាន់គ្រប់បែបយ៉ាង ពិសេសយកទាំងរូបគាត់ ក្រុមគ្រួសារគាត់ ទៅផុសបង្ហោះព្រោងព្រាត នៅក្នុងដំណាក់កាលដែលលោកស្រីអត់បានដឹងអ្វីទាំងអស់។
សូមបញ្ជាក់ថា, លោកស្រី សេង វណ្ណនីកា គាត់អត់មាន ជាប់ពាក់ព័ន្ធជាមួយ(ហាងពេជ្រព្រីនស៍ដាយមេន) ហើយក៏មិនមែនជាម្ចាស់ហាងនេះដែរ ។
ជុំវិញបញ្ហានេះ លោកស្រី សេង វណ្ណនីកា គាត់សូមច្រាលចោលទាំងស្រុងនូវ រាល់ដែលមានការផ្សព្វផ្សាយកន្លងមក សុទ្ធសឹងតែជាករណីបរិហារកេរ្តិ៍ ជេរ ប្រមាថ ជាសាធារណៈ ខណៈគាត់គ្មានទំនាក់ទំនងគតិយុត្ត គ្មានទំនាក់ទំនងសិទ្ធិ សូម្បីតែការដាក់ហ៊ុនរកស៊ីជាមួយគ្នាក៏គ្មាន និយាយរួមគឺគ្មានទំនាក់ទំនងជាមួយហាងខាងលើ។
លោកស្រី សេង វណ្ណនីកា បានលើកឡើងថា, ចាប់ពីពេលនេះតទៅ សូមខាងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ អនឡាញ ឈប់ជាបន្ទាន់នូវការបង្ហោះរូបគាត់និងក្រុមគ្រួសារ ទាំងការសរសេរ ខំមិន ជេរ ប្រមាថ និងសូមឱ្យអ្នកដែលបានបង្ហោះរួចទៅហើយ មេត្តាដកចេញទាំងអស់។ ផ្ទុយទៅវិញ ប្រសិនបើមិនមានការដកចេញទេ បន្តនូវការផ្សព្វផ្សាយ ចែករំលែកព័ត៌មានមិនពិតនេះ វាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើគាត់បែបនេះទៀត លោកស្រីនឹងអនុវត្តតាមវិធានការច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលបាននៅតែបន្ត បរិហារកេរ្ដិ៍ ជាសាធារណៈ តាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឬប្រព័ន្ធផ្សព្វផ្សាយ ដោយគ្មាន មូលដ្ឋានច្បាស់លាស់ទៅតាមផ្លូវច្បាប់។
លោកស្រី សេង វណ្ណនីកា បានអះអាងថា, បច្ចុប្បន្ននេះលោកស្រីកំពុង ដាក់ពាក្យបណ្ដឹង ទៅលើមនុស្ស៣នាក់ ទៅកាន់អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ការទៅតាមផ្លូវច្បាប់ដែរ។
ក្នុងនោះរួមមានឈ្មោះ
១-គណនី facebook ឈ្មោះ Moni Leak,
២-គណនី facebook ឈ្មោះ ហ៊ា វឌ្ឍន:
និង៣-គណនី facebook ឈ្មោះ ណាណា ស្រីឆ្នាស់។ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កុំថាឡើយ លោកស្រី សេង វណ្ណនីកា ដែលមិនអាចទទួលយកបាន ការ ជេរ ប្រមាថ បរិហាកេរ្តិ៍ ជាសាធារណៈបែបនេះ ! ពលរដ្ឋគ្រប់រូបត្រូវបានការពារដោយច្បាប់ ដូច្នេះការរំលោភបំពាន ដោយរបៀបនេះ ប្រាកដណាស់ថា, ត្រូវប្តឹងក្នុងរឿងព្រហ្មទណ្ឌ ដើម្បី ការពារ សិទ្ធិ សេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ សិលា