ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភ សម្ភារប្រើប្រាស់ជូនដល់តំបន់ប្រតិបត្តិការសឹករងកែប

ចែករំលែក៖

ខេត្តកែប ៖ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​៖​ សម្ភារប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី រួមមាន គោយន្ត ចំនួន ០១គ្រឿង ម៉ូតូម៉ាក់ WAVE ចំនួន ០៤គ្រឿង ម៉ាស៊ីន GPS Garmin ចំនួន០៦ គ្រឿង ប្រេងម៉ាស៊ីន ចំនួន ១៥លីត្រ ជូនដល់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងកែប តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកែប។ 

ឧត្ដមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានថ្លែងថា លោកឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត និងលោកជំទាវ តែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់បំផុតដល់សុខទុក្ខរបស់ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពទាំងអស់។

ជំនួសមុខឱ្យនាយទាហាន​ នាយទាហាន​រង​ និងពលទាហានទាំង នៃសឹករងកែប ឧត្ដមសេនីយ៍ទោ មេបញ្ជាការ សូមគោរព​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជាទី​បំផុត​ជូនចំពោះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត និងលោកស្រី ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ៕

ដោយ៖ សហការី


ចែករំលែក៖