ចំណេះដឹងទូទៅ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ស្រ្តីគ្រប់វ័យភាគីច្រេីនគឺតែងតែប្រេីប្រាស់ contact lens ដេីម្បីពាក់ភ្នែកបន្ថែមនូវសម្រស់ស្រស់ស្អាតឆើតឆាយរបស់ខ្លួន។ ប៉ុន្តែអ្វីដែលស្រ្តីគ្រប់រូបនិយមប្រេីប្រាស់ Lensទាំងនោះ មិនដឹងថាវាមានផលប៉ះពាល់ នឹងធ្វើឱ្យអ្នកបាត់បង់ភ្នែកផងដែរ។
យោងតាមរូបភាពនៅលេីបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីប្អូនស្រីម្នាក់ដែលនិយមពាក់ contact lens ព្រោះតែចង់ស្អាត ដោយមិនគិតពីលទ្ធផល ចុងក្រោយដូចប្អូនស្រីម្នាក់នេះ ត្រូវបានវិះនឹងបាត់បង់ភ្នែក។
សូមជម្រាបថា កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងឱ្យត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែកចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរសូមឈប់ប្រើប្រាស់ contact lens ទៅ។ ប្រសិនបើមិនចំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្ត make up តែងតែពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ។
ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូចគេ សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវឱ្យគេដឹកដៃពេញមួយជីវិត?
ជាក់ស្ដែងហ្វេសប៊ុកមួយបានបង្ហោះថា៖ ដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងវាមិនដែលកើតអីនោះទេ តែថ្ងៃនេះបានជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h ទើបធ្វើឱ្យរលាក។
ហ្វេសប៊ុកដដែលបន្តថា បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការៈមិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ សូមមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលប្រើប្រាស់គ្រប់ contact lens ហេីយ ប្រើប្រាស់តាមការណែនាំ និងមានអនាម័យល្អទេីបមិនមានបញ្ហាអ្វីកើតឡើយ។ ការប្រើទឹកចិញ្ចឹម lens គ្មានគុណភាព ខ្វះអនាម័យ contact lens ប្រើច្រើនខែហួសកាលកំណត់ដែលបានណែនាំ ឬ contact lens ដែលមានគុណភាពមិនល្អ contact lens ក្លែងក្លាយពិតជាអាចផ្ដល់ហានីភ័យដល់កែវភ្នែក៕
ដោយ៖សហការី(រូបភាព៖ហ្វេសប៊ុក)