ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅរសៀលថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២នេះថា៖ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ1- HN 2867 បានប្រទះឃើញនៅវេលាម៉ោង១៧:៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចដីឡូតិ៍ចាក់សំរាម ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍អាវុធហត្ថខណ្ឌមានជ័យ បានបញ្ជាក់ថា ម៉ូតូកង់បី (PassApp) ខាងលើនេះ សង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។
បច្ចុប្បន្នម៉ូតូកង់បី (PassApp)០១គ្រឿងនេះ កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូកង់បី ឬ បងប្អូនណា បានស្គាល់ម៉ូតូកង់បីដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកត្រឡប់ទៅវិញតាមការគួរ៕
ដោយ៖សហការី