ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីល្ងាច កម្លាំងនគរបាលជំនាញខណ្ឌឫស្សីកែវបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់៖
១-ឈ្មោះ កែវ ចៀន ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ហ៊ន់ ស្រីយ៉ា ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ មឿន ដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៤-ឈ្មោះ ពិន ប៊ុនតោ ភេទប្រុស ជនជាតិខែ្មរ អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៩៩ច ផ្លូវបេតុង ភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបបមិនពិតប្រាកដ ។
៥-ឈ្មោះ ហ៊ន់ ស្រីជា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៦-ឈ្មោះ គឹម យឿង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៧-ឈ្មោះ ផេង ឌីណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូត:
១-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន
២-ទូរស័ព្ទ៤គ្រឿងគឺឈ្មោះ ហ៊ន់ ស្រីជា ទូរសព័្ទម៉ាក Mi ពណ៌ខ្មៅ លេខ ០៧០ ៧៧៨ ៣៧១, ឈ្មោះ គីម យឿង ទូរស័ព្ទម៉ាក Oppo ពណ៌ខ្មៅ លេខ ០៧១ ៣៤២៧៩០៩, ឈ្មោះពិន ប៊ុនតោ ម៉ាក Samsung គ្មានសុឹម ពណ៌ទឹកមាស, ឈ្មោះមឿន ដារ៉ា ទូរស័ព្ទម៉ាក China Mobile គ្មានសុឹម ពណ៌ទឹកមាស។
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៨ កញ្ចប់តូច។
២-ប្រាក់ចំនួន១៨.០០០៛ (មួយមុឺនប្រាំបីពាន់រៀល)
នៅចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ ជីណា