ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រវឹងស្រាបើករថយន្តឡិចស៊ីស ធ្លាក់ផ្លូវជ្រុលបុកបង្គោលប៉ាណូបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស rx- 400h មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតធ្លាក់ផ្លូវជ្រុលបុកបង្គោលប៉ាណូវៀចបត់ជាពីរ  ឯរថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួច។

ហេតុការណ៍នេះកាលឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២២ នៅត្រង់ចំណុចមុខបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង អមផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស rx -400h មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AM-5760ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវងងឹត ក៏រេចង្លូតមកខាងស្ដាំដៃធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលប៉ាណូពេញទំហឹងបណ្ដាលឲ្យវៀចបត់ជាពីរ រងការខូចខាត។ភ្លាមនោះរថយន្តបង្កបានរយ៉ែថយក្រោយ រួចបើកបន្តទៅមុខបានប្រមាណជាង ៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខខាងស្តាំទៅមុខលែងរួច។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ នៅសល់តែរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖