ព័ត៌មានទាន់ហេតុការណ៍៖

អាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 ក្រោយខកខានតាំងពីឆ្នាំ២០១៤

ចែករំលែក៖

ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Lionel Messi បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ហើយខ្សែប្រយុទ្ធ Julian Alvarez បានស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀតជួយឲ្យអាហ្សង់ទីនបានផ្តួលក្រូអាត ៣-០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៤ ធ្នូដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី២ក្នុងរយៈពេល៨ ឆ្នាំចាប់ពីឆ្នាំ២០១៤មក។ ម្ចាស់ជើងឯកពិភពលោក២សម័យកាលអាហ្សង់ទីនដែលគាំទ្រដោយហ្វូងមនុស្សយ៉ាងច្រើននៅឯកីឡដ្ឋាន Lusail បានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេនៃការប្រកួតដើម្បីធានាថា ពួកគេនឹងជួបអ្នកឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធនេះរវាងម្ចាស់ជើងឯកបារាំងនិងម៉ារ៉ុកក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យខាងមុខ។

Messi វ័យ៣៥ឆ្នាំដែលបានរងបរាជ័យក្រោមស្នាដៃអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤ អស់សង្ឃឹមក្នុងការគ្រងតំណែងជាអាជីពដ៏អស្ចារ្យរបស់គាត់ដោយការឈ្នះ World Cup ជាលើកដំបូងរបស់គាត់ និងទី៣សម្រាប់ប្រទេសអាហ្សង់ទីនបន្ទាប់ពីឈ្នះនៅឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦។

នៅពេលដែល Messi លេងនៅ World Cup 2022 ដែលអាចជាលើកចុងក្រោយនោះ ក្នុងរយៈពេល១៩នាទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup មានការភ័យខ្លាចចំពោះក្តីសុបិន្តសម្រាប់អាហ្សង់ទីន ហើយលេខ១០របស់ពួកគេអាចនឹងបញ្ចប់សុបិន្តអាក្រក់។ ផ្ទុយទៅវិញ Messi បានធ្វើឲ្យប្រសើរឡើងដោយការស្វែងរកគ្រាប់បាល់នាំមុខពីការស៊ុតប៉េណាល់នៅតង់ទី១។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺនៅពេលដែលអាហ្សង់ទីនមានការភ្ញាក់ផ្អើលដ៏ធំនៃការប្រកួត World Cup នៅកាតា នៅពេលដែលពួកគេបានចាញ់ការប្រកួតបើកឆាករបស់ពួកគេក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមអារ៉ាប៊ីសាអ៊ូឌីត។

កាលពីឆ្នាំ១៩៩០ ដែលអាហ្សង់ទីនបានប្រកួតក្នុងទម្រង់ស្រដៀងគ្នាដោយកាមេរូនក្នុងការប្រកួតដំបូងរបស់ពួកគេ ហើយបានបន្តទៅវគ្គផ្តាច់ព្រ័ត្រដោយចាញ់អាល្លឺម៉ង់ខាងលិច ១-០។ ពេល​នេះពួកគេ​មាន​ឱកាស​ឈាន​ទៅ​កាន់​វគ្គ​មួយ​ដែល​ល្អ​ជាង​មុន ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឈាន​ដល់​ចំណុច​កំពូល ហើយទីបំផុត Messi អាចដណ្តើមបានកៅអីក្នុងការប្រកួតចុងក្រោយរបស់គាត់។

អាហ្សង់ទីនបានធ្វើល្អម្តងទៀតក្នុងការប៉ះក្រុមចុងក្រោយវគ្គផ្តាច់ព្រ័ត្រដូចឆ្នាំ២០១៤ ដោយយកឈ្នះក្រូអាតដែលជាក្រុមជើងឯករងកាលពីឆ្នាំ២០១៨ដើម្បីបង្កើនភាពជឿជាក់របស់ពួកគេក្នុងការប្រកួតបាល់ទាត់ពិភពលោកនេះ ដោយបង្ហាញថាក្រុមរបស់លោក Lionel Scaloni កំពុងឈានដល់ចំណុចកំពូលរបស់ពួកគេនៅពេលដ៏ល្អឥតខ្ចោះ។Messi បានរក១គ្រាប់បើកឆាកនៅនាទីទី៣៤ ដោយបាល់ប៉េណាល់ទី ខណៈដែលខ្សែប្រយុទ្ធមកពីក្លិប Manchester City កីឡាករ Alvarez រកបាន២គ្រាប់ម្នាក់ឯងគឺនៅនាទីទី៣៩ និងនាទីទី៦៩។ ក្រូអាត​មិន​បានធ្វើល្អដូច​មុន​ឡើយ ដោយបានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះយកឈ្នះប្រេស៊ីលដោយបាល់កាត់សេចក្តីប៉េណាល់ទី។ទោះបីជាយ៉ាងណាក៏ដោយ ក្រូអាតមានការប្រកួតដ៏អស្ចារ្យម្តងទៀត ខណៈដែលប្រទេសដែលមានចំនួនប្រជាជនត្រឹមតែ៤លាននាក់បានតាមដានការបង្ហាញខ្លួនរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៨ ជាមួយនឹងការប្រជែងយកតំណែងលេខ៣នៅប្រទេសកាតាឆ្នាំនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖