ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានមានប្រសាសន៍ថា, រមណីយដ្ឋានអង្គរ ដែលរួមមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទជាច្រើនបានបង្ហាញនូវភាពអស្ចារ្យនៃអរិយធម៌ខ្មែរ ដែលដូនតាបានបន្សល់ទុករាប់ជំនាន់។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល យើងបាន និងកំពុងតែនាំយកសម្បត្តិបេតិកភណ្ឌដូនតាទៅបង្ហាញទៅកាន់ពិភពលោកជាបន្តបន្ទាប់។ នៅក្នុងសន្តិភាព សម្បត្តិបេតិកភណ្ឌជាតិទាំងអស់កំពុងត្រូវបានអភិរក្ស ថែរក្សាប្រកបដោយការយកចិត្តទុកដាក់ និងបានអនុញ្ញាតឱ្យកូនចៅជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់។
លោក ហ៊ុនម៉ានី បានលើកឡើងថា, ក្នុងនាមជាជាតិខ្មែរ យើងត្រូវមានមោទកភាពចំពោះអត្តសញ្ញាណជាតិខ្លួន និងត្រូវមានជំនឿចិត្តក្នុងនាមខ្លួនជាខ្មែរ ដូចប្រាង្គប្រាសាទថ្មដែលនៅឈរយ៉ាងមាំជាតឹកតាងស្រាប់ ៕
ដោយ : សិលា