ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបួងចង្កូតលឿនពេកជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តស្ទូចលឿនពេកពេលមកដល់ចំណុចផ្លូវបំបែកក៏បួងចង្កូតជ្រុលទៅបុកចូលផ្ទះលក់គ្រឿងសមុទ្រនិងគ្រឿងក្រអូបបណ្តាលឱ្យរងការខូចខាតនិងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២​ នៅភូមិត្រពាំងក្រសាំង​សង្កាត់បឹងធំ​ ខណ្ឌកំបូល។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តស្ទូចពណ៌​លឿង​ ពាក់ស្លាកលេខភ្នំពេញ3C-1526 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏បួងចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកចូលផ្ទះលក់គ្រឿងសមុទ្រនិងផ្ទះលក់គ្រឿងក្រអូបរងការខូចខាតយ៉ាងដំណំ រួមទាំងបុរសម្នាក់ដែលកំពុងអង្គុយលក់គ្រឿងសមុទ្ររងរបួសធ្ងន់។ 

   ក្រោយកេីតហេតុប្រជាពលរដ្ឋបានឃាត់តៃកុងរថយន្តប្រគល់ជូនសមត្ថកិច្ចដើម្បីប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកដោះស្រាយនៅពេលក្រោយ៕

IMG_9699 IMG_9701 IMG_9704 IMG_9702 IMG_9705

ដោយ៖សុខាសែនជ័យ


ចែករំលែក៖