ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ បានមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹកនាំដោយ លោក ង្វៀន វ៉ាន់ នេន សមាជិកការិយាល័យនយោ បាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នារាត្រីថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ សុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃ។

    គណៈប្រតិភូ ត្រូវបានទទួលយ៉ាងរាក់ទាក់ពីសំណាក លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង។

  តាមគម្រោងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះរួមមាន៖ នៅព្រឹកថ្ងៃទី១៧ធ្នូ ស្អែកនេះ គណៈប្រតិភូនឹងជួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ហើយបន្តមកនៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញអញ្ជើញនឹងអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ៕

ដោយ ៖ សំរិត


ចែករំលែក៖