ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចុះហត្ថលេខាលើកីឡាករប្រេស៊ីល Endrick វ័យ១៦ឆ្នាំពី Palmeiras

ចែករំលែក៖

ក្លិនអធិរាជស Real Madrid បានចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Endrick ពីក្លិប Palmeiras។ ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានទេពកោសល្យល្អបំផុតរបស់ប្រេស៊ីលនឹងចូលរួមជាមួយជើងឯកអឺរ៉ុប និងអេស្ប៉ាញនៅខែកក្កដា ឆ្នាំ២០២៤។ នេះគឺដោយសារតែច្បាប់របស់ FIFA ហាមប្រាមកីឡាករដែលមានអាយុក្រោម១៨ឆ្នាំពីការផ្ទេរទៅក្រៅប្រទេស។

Palmeiras និង Real Madrid មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យានោះទេ ប៉ុន្តែបានអះអាងថា Endrick នឹងទៅលេងកន្លែងក្លិបថ្មីរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយ។

Endrick បានប្រាប់គេហទំព័រក្លិប Palmeiras ថា “ខ្ញុំសូមអរគុណ Palmeiras ជារៀងរហូតក្លិបនៃបេះដូងរបស់ខ្ញុំដែលបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីឱ្យខ្ញុំក្លាយជាអ្វីដែលខ្ញុំសព្វថ្ងៃនេះសម្រាប់ការជួយខ្ញុំឱ្យសម្រេចបាននូវក្តីសុបិន្តជាច្រើនរបស់ខ្ញុំនិងសម្រាប់ការគោរពបំណងប្រាថ្នារបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ ដើម្បីធ្វើឱ្យសុបិនមួយផ្សេងទៀតក្លាយជាការពិត។ រហូតដល់ខ្ញុំចូលរួមជាមួយ Real Madrid ខ្ញុំនឹងបន្តលះបង់ខ្លួនឯងដូចដែលខ្ញុំតែងតែលះបង់ខ្លួនឯងដើម្បីអាចផ្តល់ឱ្យ Palmeiras កាន់តែច្រើននៅលើទីលាន” ។

Endrick គឺជាកីឡាករក្មេងជាងគេ និងជាអ្នកស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Palmeiras។ កីឡាករជម្រើសជាតិប្រេស៊ីលអាយុក្រោម១៧ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង៧ប្រកួតនៅ Serie A របស់ប្រេស៊ីលនៅរដូវកាលនេះ។

ប្រធានក្លិបប្រេស៊ីលលោក Leila Pereira បាននិយាយថា “យើងបានបញ្ចប់ការចរចាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។

សំណើរបស់ Real Madrid គឺត្រូវគ្នាជាមួយនឹងទេពកោសល្យដ៏ធំសម្បើមរបស់ Endrick ហើយត្រូវគ្នាទៅនឹងគោលដៅកីឡា និងហិរញ្ញវត្ថុ ដែលយើងបានបង្កើតតាំងពីចាប់ផ្តើមការចរចា” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖