ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០២ នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា ដល់បណ្តាកងល្បាតចំណុះទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត ល្បាតត្រួត ពិនិត្យភូមិសាស្រ្តត្រួតពិនិត្យ បង្គោលសីមា គ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក លើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ។
ក្នុងនោះដែរលោកមេបញ្ជាការបានជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជា ប្រចាំ និងបន្តធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនអោយបានស្អាតល្អដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ។
សូមជម្រាបដែរថា កាលពីព្រឹកមិញនេះ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣ យោធភូមិភាគទី៤ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក។
ក្នុងការដេីរល្បាតតាមខ្សែបន្ទាត់ព្រំដែននេះ ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ អោយបានយ៉ាងតឹងរឹង និង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់ លទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនគ្មានអ្វីប្រែប្រួល៕
ដោយ៖សហការី