ព័ត៌មានទាន់ហេតុការណ៍៖

លោក សុធា ពិសិដ្ឋ តំណាងលោកវង្ស ប៊ុនវិសុទ្ធ ចុះដឹកនាំផ្ទាល់កម្លាំងកងរាជអាវុធធ្វើរដ្ឋបាលចំហបង្ក្រាបក្មេងទំនើងនិងឈានទៅបង្រ្កាបករណីគ្រឿងញៀនជាបន្តបន្ទាប់

ចែករំលែក៖

    ខេត្តកំពង់ចាម៖ ដោយមានសំណូមពរ ពីអាណាព្យាបាលក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ចាម និងគោរពឆ្លើយតបតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចដែលដាក់ចេញដោយរាជរដ្ឋាភិបាល ហើយក៏មានការណែនាំពីលោកអភិបាលខេត្ត អ៊ុន ចាន់ដា, លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម តំណាងលោក វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះដឹកនាំផ្ទាល់យ៉ាងសស្រាក់សស្រាំ រហូតទល់ភ្លឺដោយគ្មានការនឿយហត់ក្នុងប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហ រហូតឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់។

    ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២១:១០នាទីថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ រហូតដល់វេលាម៉ោង០៦:១៥នាទី ថ្ងៃទី១៧ ខែឆ្នាំដដែល នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាមស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រា្កបបទល្មើសបានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយបានការអនុញ្ញាតពីលោក វង្ស បុ៊នវិសុទ្ធ ដោយមានការសម្របសម្រួលនីតិវិធីចុះដឹកនាំបង្រ្កាបផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម លោកបានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន០៨នាក់ រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន២គ្រឿងចុះអនុវត្តតាមបទបញ្ជា ហើយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់។

១.ឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី៣ ឃុំ កំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

២.ឈ្មោះ ស៊ុយ សុវិទូរ្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

៣.ឈ្មោះ ថន វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

៤.ឈ្មោះ ហែម ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជីរោទ៍ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

៥.ឈ្មោះ វង់ សុីមិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទ៍ទី១ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

៦. ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

៧.ឈ្មោះ មុឺន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 

៨.ឈ្មោះ អេង សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 

+ដកហូតវត្ថុតាងរួមមាន៖

-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

-ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ ទម្ងន់០.៥៤ក្រាម។

-សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងធ្វើតេស្តទឹកមូត្រវិជ្ជមានទាំង០៨នាក់(+)។

  លុះដល់វេលាម៉ោង០៦:១៥នាទី ថ្ងៃទី១៧ ខែឆ្នាំដដែលកម្លាំងជំនាញបានចុះទៅដល់ចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន០៣នាក់ទៀតគឺ ១-ឈ្មោះ ផាត សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខែលជ័យ ឃុំអូស្វាយ ស្រុកំពង់សៀម ខេត្តកំពង់ចាម។ ២-ឈ្មោះ ខា សុខឡា (ហៅ ខ្លា) ភេទប្រុស អាយុ១៩ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ៣- ឈ្មោះ ម៉ែន សំណាង (ហៅ ពេជ្រ) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

+ដកហូតវត្ថុតាងរួមមាន៖

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ទម្ងន់០.១៤ក្រាម។

-សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សរុបការឃាត់ខ្លួននិងដកហូតវត្ថុតាង រួមមាន៖

– ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់

– ម្សៅក្រាមសថ្លាចំនួន០២កញ្ចប់ទម្ងន់ ០.៦៨ក្រាម

– ទូរស័ព្ទដៃចំនួន០៤គ្រឿង

– សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីច្បាប់។

   ពាក់ព័ន្ធនឹងករណីនេះដែរ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមមានការសាទរចំពោះប្រតិបត្តិការនេះយ៉ាងខ្លាំង ដែលកន្លងមកពួកគាត់តែងតែមានការព្រួយបារម្ភពីអនាគតបងប្អូនកូនចៅគាត់ ទាំងអ្នកប៉ះពាល់អាចលត់ដំបន្សាបកែខ្លួន និងអ្នកដែលរួចផុតអាចជៀសឆ្ងាយពីករណីក្មេងទំនើងនិងគ្រឿងញៀននេះ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖