ខេត្តប៉ៃលិន ៖ តាមការដកស្រង់ចេញពីបុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា បានឱ្យដឹងថា ស្ថានីយផូស៊ីលភ្នំវាយចាប មានទីតាំងស្ថិតនៅជម្រាលនៃជើងភ្នំ តាមដងផ្លូវជាតិលេខ៥៧ ដែលឆ្ពោះ ទៅកាន់ខេត្តប៉ៃលិន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំណុចនិយាមកាលេខ WGS1984 (281020-1427104)។ នេះបេីយោងតាមការបញ្ជាក់ពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២។
ទីតាំងនេះគឺទទួលព័ត៌មានពីលោក សៀន សុថាម ដែលគាត់ធ្លាប់បានចុះពិនិត្យ ជាមួយអ្នកជំនាញភូគព្ភសាស្ត្រនានា។ យោងតាមការបញ្ជាក់ពីគាត់ថា អ្នកជំនាញ ដាយណូរស័រ របស់ប្រទេសថៃយល់ថា មានស្លាកស្នាម ដានជើងដាយណូរស័រ។
ចំពោះលក្ខណៈដែលឃើញនោះវាស្ថិតនៅលើស្រទាប់ថ្មភក់ ដែលមានអាយុកាលក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) ទោះជារូបនៃស្លាកស្នាម ដានជើងនេះពិបាកក្នុងការជឿជាក់ ក្រុមការងារយកជាទីតាំងមួយសម្រាប់ការសិក្សា ជាបន្តទៅទៀត(រូបទី៧៥-៧៦)៕
ដោយ៖សហការី