ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់អ៊ីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសន ព្រះរាជាណាចក្រថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្ដីពីមីយ៉ាន់ម៉ា។
លោក ពុយ គា អ្នកសារព័ត៌មានជប៉ុន ដែលបានចូលរួមតាមដានយកព័ត៌មានក្នុងកិច្ចប្រជុំនេះ បានបង្ហោះលើ facebook របស់លោកផ្ទាល់កាលពីម្សិលមុិញថា, នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ដំណាច់ឆ្នាំ2022 តែតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅបន្តនៅឡើយរហូតដល់ថ្ងៃទី31 ខែធ្នូ។ដោយឡែករឿងរ៉ាវភូមានៅវិលវល់មិនទាន់ទៅណានៅឡើយ ធ្វើឱ្យប្រទេសថៃរួមគ្នាជាមួយកម្ពុជារៀបចំកិច្ចប្រជុំបន្ទាន់ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដើម្បីស្តាប់ការពន្យល់ដោយផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសភូមា ដែលត្រូវធ្វើឡើងនៅទីក្រុងបាងកកនៅថ្ងៃស្អែក។ ប្រទេសដែនកោះចំនួន5 បានពហិការថានឹងមិនចូលរួមទេ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានថ្មីសម្រាប់ឆ្នាំ2023 ផង។ បើដូច្នេះប្រទេសដីគោកទាំង៥ នាំគ្នាប្រជុំដើម្បីអ្វីទៅ? សូមរង់ចាំលទ្ធផលនៅថ្ងៃស្អែកពីទីក្រុងបាងកក។
ដោយឡែកពេញមួយព្រឹកនេះ ខ្ញុំក៏បានចូលរួមស្ដាប់សវនាការចុងក្រោយជុំវិញរឿងក្តីក្តាំរបស់លោកកឹម សុខា នៅតុលាការក្រុងភ្នំពេញដែលបានបើកសវនាការរហូតដល់64លើក ចំណាយពេលអស់បីឆ្នាំ។ បន្ទាប់មក ក៏រូតរះមកអាកាសយានដ្ឋានដើម្បីចេញដំណើរទៅក្រុងបាងកក បន្តរឿងភូមាទៀត៕
ដោយ : សុខ ខេមរា