ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក ស ថេត ផ្ញើសារលិខិតជូនពរ ដល់មន្ត្រីក្រោមឱវាទនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ លោក-លោកស្រីស្នងការរង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលនឹងចូលមកដល់នាពេលខាងមុខ។

នាឱកាសឆ្នាំសកល ២០២៣ ខ្ញុំសូមជូនពរ លោក-លោកស្រីស្នងការរង និងមន្តី នគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន មានប្រាជ្ញាវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិ-មាតុភូមិ និងការរស់នៅប្រកបដោយសុខដុមរមនា ។

ឆ្នាំសកលថ្មីនេះ ព្រះរាជាណាចក្រកម្ពុជាបន្តគ្របដណ្ដប់ដោយសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ។ នាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសិរីមង្គល វិបុលសុខជូន លោក- លោកស្រីស្នងការរង និងមន្ត្រីនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ បុត្រ-បុត្រធីតា ចៅប្រុសស្រីទាំងអស់ សូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖