ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូទៅបុកនិងរថយន្តមិនស្គាល់ម៉ាកដែលបត់ឆ្លងផ្លូវ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្រោយជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដែលបើកឆ្លងផ្លូវនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាពណ៌ខ្មៅ បាញ់ថ្នាំក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Q -9459 បើកបរដោយបុរសម្នាក់ឈ្មោះ បារាំង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ទិសដៅពីលិចទៅកើត គោលបំណងដើម្បីទៅជួបសង្សារ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តពីរកិបមិនស្គាល់ម៉ាកពណ៌ស មួយគ្រឿង ដឹកមនុស្សពេញបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿននិងបត់ឆ្វេងឆ្លងផ្លូងក៏ត្រូវម៉ូតូបុកប៉ះពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ចំណែករថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖