ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្វាយចេកប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមដល់អង្គភាពស៊ីម៉ាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់បាតឃ្លាំងពីសម័យសង្គ្រាមត្រូវកម្លាំងនគរបាលស្រុកស្វាយចេកប្រគល់ជូនមន្ត្រីជំនាញស៊ីម៉ាក់យកទៅកម្ទេចចោលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

   សមត្ថកិច្ចប្រាប់ថា យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានធ្វើការប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមច្រែះស៊ីបាតឃ្លាំងជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់(CMAG)។

   លោកវរសេនីយ៍ត្រី រឿន សាយកន អធិការរងនគរបាលស្រុកស្វាយចេក ធ្វើពិធីប្រគល់គ្រាប់មិនទាន់ផ្ទុះរួមមាន:

១-គ្រាប់បែកដៃចំនួន ៤គ្រាប់

២-គ្រាប់ស៊ីវ៉ែនធីណៃ(M79)ចំនួន៧គ្រាប់

៣-គ្រាប់កាំភ្លើងដៃ(AK)ចំនួន១គីឡូក្រាម

៤-សាសបេ ចំនួន១

៥-AK៤៧ច្រែះចាប់ ខូចគុណភាពចំនួន៤ដើម។

   សមត្ថកិច្ចបន្តថា គ្រាប់ទាំងនេះគឺមាននៅក្នុងឃ្លាំងចាស់ ដោយអង្គភាពត្រូវការរុះរើសាងសង់អគារថ្មី ដើម្បីជៀសវាងមានគ្រាប់ចាស់ទាំងនោះបង្កគ្រោះថ្នាក់ជាយថាហេតុ ទើបសមត្ថកិច្ចយើងធ្វើពិធីប្រគល់ជូនអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល៕

ដោយ ៖ វណ្ណា


ចែករំលែក៖