ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងឥណ្ឌានឹងដកប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចេញពីការទូទាត់ពាណិជ្ជកម្ម

ចែករំលែក៖

រុស្ស៊ី និងឥណ្ឌាត្រូវបានគេនិយាយថាបានព្រមព្រៀងគ្នាលុបបំបាត់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ី លោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃទី២១ ខែធ្នូថា ទីក្រុងមូស្គូ និងទីក្រុងញូវដែលីបានព្រមព្រៀងគ្នាក្នុងការលុបបំបាត់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទោះបីជាប្រទេសទាំងពីរបានសម្រេចចិត្តប្តូរទៅជារូបិយប័ណ្ណជាតិក៏ដោយ ក៏ការផ្លាស់ប្តូរពេញលេញនឹងមិនអាចទៅរួចទេ
រហូតដល់បញ្ហាអតុល្យភាពពាណិជ្ជកម្មដែលនៅសល់ត្រូវបានដោះស្រាយ។ អ្នកការទូតរុស្ស៊ីបាននិយាយថា អ្នកជំនាញកំពុងសិក្សាលើបញ្ហានេះ ដោយស្វែងរកការសម្រុះសម្រួលសមហេតុសមផល។
ទីក្រុងមូស្គូ និងញូវដែលីបានបង្កើតយន្តការទូទាត់ទៅវិញទៅមកដោយជោគជ័យជាប្រាក់រុស្ស៊ីនិង ឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌាបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិកាលពីខែមុន ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជំរុញការនាំចេញ និងកាត់បន្ថយការពឹងផ្អែករបស់ប្រាក់រូពីលើប្រាក់ដុល្លារ។ ការផ្លាស់ប្តូរនេះក៏ត្រូវបានគេមើលឃើញថាជាការជំរុញពាណិជ្ជកម្មជាមួយទីក្រុងមូស្គូផងដែរ។
ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះប្រហែលមួយភាគបីនៅចន្លោះខែមេសា និងខែកក្កដា ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើទីក្រុងមូស្គូ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសហព័ន្ធនៃអង្គការនាំចេញរបស់ឥណ្ឌា (FIEO) ការទូទាត់ជាប្រាក់រូពីអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយរុស្ស៊ី៕ ដោយ៖ ធីរីណា

រូបថត៖ RT


ចែករំលែក៖