ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបករណីលួច( កាត់យកខ្សែភ្លើង )០១ ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនខាងលើនេះធ្វើឡើងចាប់ពីវេលាម៉ោង ០២និង៤០នាទីយប់ រំលងអធ្រាត្រ រហូតដល់វេលាម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះ។
របាយការណ៍ដដែលបានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖
ទី១- ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ឆ្នាំ
ទី២- ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៣-ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ឆ្នាំ
ទី៤-ឈ្មោះ យ៉ា កក្កដា ហៅ វែង ភេទប្រុស អាយុ ២៩ឆ្នាំ
ទី៥-ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ
ទី៦-ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ឆ្នាំ ទាំង០៦នាក់មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតរួមមាន ៖
– កង់ ចំនួន ០២គ្រឿង
– កំណាត់ដែកមួយចំនួន
– កន្ត្រៃ ចំនួន០១
– ដង្កាប់ ចំនួន០១
– ខ្សែភ្លេីង មួយចំនួន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា